មាស សុខសោភា៖ ៣ឆ្នាំចុងក្រោយខ្ញុំច្រៀង Original Songសុទ្ធ តែទស្សនិកជនអាចមិនដឹង
- 2016-11-29 00:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស សុខសោភា៖ ៣ឆ្នាំចុងក្រោយខ្ញុំច្រៀង Original Songសុទ្ធ តែទស្សនិកជនអាចមិនដឹង
ចន្លោះមិនឃើញ
តារាចម្រៀង មាស សុខ សោភា បានថ្លែងបញ្ជាក់ថា ៣ឆ្នាំចុងក្រោយនេះ បទចម្រៀងដែលនាងច្រៀងសុទ្ធតែOriginal Song ទាំងអស់គ្មានបទCopy ១បទណាឡើយ ប៉ុន្តែទស្សនិកជនអាចមិនចាប់អារម្មណ៍។
"ការពិតខ្ញុំច្រៀងOriginal Song តាំងពីខ្ញុំនៅផលិតកម្មM មកម្ល៉េះមានដូចជាបទ "១នាទី" "ហត់នឿយ” "ហេតុអ្វីបងនៅធ្វើល្អ" "ដំបូលរហែក" តែទស្សនិកជនប្រហែលមិនចាប់អារម្មណ៍ ដោយសារពីមុនខ្ញុំច្រៀងបទCopy “ មាស សុខសោភា លើកឡើង។
ម្ចាស់បទ"លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ជាងគេ" បានបន្តថា ខ្លួនឈប់ច្រៀងបទCopy មិនក្រោម៣ឆ្នាំឡើយ ពេលគឺបន្ទាប់ពី Original Song ដំបូងរបស់នាងត្រូវបានទស្សនិកជនចាប់ផ្ដើមគាំទ្រច្រើន។ មកទល់បច្ចុប្បន្នមាស សុខសោភាថា ខ្លួនមានចំនួនOriginal Song និង ការគាំទ្របទចម្រៀង មិនចាញ់ទៅនឹងតារាចម្រៀងផ្សេងទៀតឡើយ ដោយបទចម្រៀងនីមួយៗរបស់នាងមានអ្នកស្ដាប់ រាប់លានដងឯណោះ។
ជាមួយយុទ្ធសាស្ត្រឆ្នាំនេះម្ចាស់បទ"ម្នាក់ឯងមិនស្លាប់ទេ" បញ្ជាក់ថានាងកំពុងតែចាប់ដៃគូជាមួយតារាចម្រៀងរ៉េបថ្មី២នាក់គឺ TOនិងTempo ផលិតបទញាក់ថ្មីៗដើម្បីវាយលុកទីផ្សារចម្រៀង ក្នុងនោះនាងក៏បានបន្ថែមសមាជិកថ្មីនៃក្រុមរាំផ្ទាល់ខ្លួន ជាច្រើនអ្នកទៀត។ សូមស្ដាប់វីដេអូ ស្ដីពីការបកស្រាយរបស់ មាស សុខសោភា ជុំវិញ Original Songដែលបានរៀបរាប់ខាងលើ៕