ឱក សុគន្ធ​កញ្ញា ដាក់​មួយ​បទ​នេះ​យប់​មិញ អ្នក​គាំទ្រ​ហ៊ោ​ស្ទើរ​ខ្លាំង​ជាង​បាស

  • 2016-12-17 04:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​ប្រចាំ​ឆ្នាំ Party of The Year កាល​ពី​យប់​មិញ​នេះ តារា​ចម្រៀង​ល្បី​ក្នុង​ដួង​ចិត្ត​យុវវ័យ ឱក សុគន្ធ​កញ្ញា បាន​បក​ស្រាយ​បទ​ញាក់ ៤ បទ​ជាប់ៗ​គ្នា ជាមួយ​សង្វាក់​រាំ​រស់​រវើក តែ​​មាន ១ បទ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហ៊ោ​ខ្លាំង​តែ​ម្ដង គឺ​បទ I Love Cambodia មិន​ឲ្យ​ចាញ់​ក្រុម​មក​ពី​កូរ៉េ Diana ដែល​រាំ​បទ​កូរ៉េ K-Pop នោះ​ឡើយ។

សូម​មើល​រូបភាព និង​វីដេអូ​ខាង​ក្រោម៖

ព្រឹត្តិការណ៍​ធំ​ប្រចាំ​ឆ្នាំ​របស់​ស្រាបៀរ Tuborg នេះ ធ្វើ​ឡើង​រយៈ​ពេល ២ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់ ១៧ ធ្នូ ខណៈ​ល្ងាច​នេះ នឹង​មាន​វត្តមាន​តារា​ល្បី​ៗ​របស់​កម្ពុជា ដូចជា ណុប ប៉ាយ៉ារិទ្ធ ទេព បូព្រឹក្ស តារា​ចម្រៀង​ថៃ Yinglee ម្ចាស់​បទ “Your Heart for My Number” ព្រម​ទាំង​ក្រុម​រាំ Diana ៕

អត្ថបទ៖ លី សុផាត