លំបាក​ប៉ុណ្ណា​ទម្រាំ​​ក្លាយ​ជា​តារា K-pop ​មាន​កេរ្តិ៍​ឈ្មោះ?

  • 2016-12-20 07:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ក្រុម​ចម្រៀង​ស្រី​កូរ៉េ DIANA បាន​មក​​ចូល​រួម​ការ​ប្រគំ​តន្ត្រី Tuborg ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា​ ដោយ​បាន​ផ្ដល់​បទ​សម្ភាសន៍​ពិសេស​ជាមួយ​ Sabay ទាក់​ទង​នឹង​ការ​តស៊ូ​របស់សិល្បករមួយចំនួន​ទម្រាំ​​ក្លាយ​ជា​តារា​ K-pop។

ក្រុម DIANA, TWICE និង BTS

DIANA លើក​ឡើង​ថា ក្រុម​ចម្រៀង​ដែល​មាន​​ប្រជាប្រិយ​បំផុត​នៅ​ កូរ៉េ គឺ​ក្រុម​ចម្រៀង​ស្រី Twice មក​ពី​ផលិត​កម្ម JYP និង ក្រុម​ចម្រៀង​បុរស BTS មក​ពី​ផលិតកម្ម Bighit ហើយ​ពួក​គេ​សុទ្ធ​តែ​ហ្វឹក​ហាត់​មិន​ក្រោម​ ៥ ឆ្នាំ​នោះ​ទេ​ទម្រាំ​បាន​បង្ហាញ​មុខ​នៅ​លើ​ឆាក​តន្ត្រី ជាក់​ស្ដែង​ DIANA ក៏​ដូចគ្នា សមាជិក​ក្រុម​​មួយ​រូប​បាន​លើក​ឡើង​ថា ទម្រាំ​ពួក​គេ​បាន​បង្ហាញ​ខ្លួន​ជា​ក្រុម​មួយ​នេះ​ឡើង​ត្រូវ​ហ្វឹក​ហាត់​ប្រមាណ​ជា​​៥​ឆ្នាំ​ឬ​លើស​ពីនេះ​។

​​​​DIANA បន្ត​ទៀត​​ថា​សម្រាប់​ក្រុម​​ចម្រៀង​ K-Pop នៅ​កូរ៉េ​ មាន​ជា​​ច្រើន​ ក្នុង​នោះ​មាន​តែ​ក្រុម​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី គឺ​​ដោយ​សារ​​ក្រុម​ហ៊ុន​​របស់​ពួក​គេ​នីមួយ​ៗ​ជ្រើស​រើស​បទ​ចម្រៀង​បាន​ត្រឹម​ត្រូវ គឺ​ជាក់​ស្ដែង​ក្រុម Twice បទ "Cheer Up” និង "TT” សម្រាប់ BTS វិញ​គឺ "Fire" និង "Blood Sweat & Tears" ជា​បទ​ដែល​មាន​ចំនួន​លក់​បាន​ខ្ពស់​​នៅ​កូរ៉េ។

ស្រី​ស្អាត​ទាំង​៤ បន្ថែម​ទៀត​ថា​ក្រៅ​ពី​បទ​ចម្រៀង ក្បាច់​រាំ និង​ម៉ូដ​សំលៀក​បំពាក់​ គឺ​ជា​រឿង​មួយ​ដែល​សំខាន់​ ហើយ​អ្វី​ដែល​រឹត​តែ​​​សំខាន់​នោះ​គឺ ជៀស​យ៉ាងណា​កុំ​ឲ្យ​មាន​រឿង​អាស្រូវ​ ប្រសិន​បើ​មាន​រឿង​អាស្រូវ​កើត​ឡើង​ចំពោះ​សមាជិក​មួយ​រូប​ណា​នោះ​ នៅ​ក្នុង​ក្រុម​ទាំង​មូល​នឹង​មាន​បញ្ហា ដូចជា​ការ​សម្រាក​រយៈពេល​វែង ឬ​អាច​ឈាន​ទៅ​ដល់​ការ​បំបែក​​ក្រុម​តែ​ម្ដង៕​​​​​​​

អត្ថបទ៖ Samedy