មិនចង់ធ្វើឲ្យនរណាឈឺចាប់ ស្ត្រីម្នាក់សម្រេចរៀបការជាមួយមនុស្សយន្ត
- 2016-12-26 07:08:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ធ្វើឲ្យនរណាឈឺចាប់ ស្ត្រីម្នាក់សម្រេចរៀបការជាមួយមនុស្សយន្ត
ចន្លោះមិនឃើញ
ស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះ Lilly បាននិយាយថា នាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយមនុស្សយន្ត និងបានកំណត់ថ្ងៃរៀបការរួចរាល់ហើយ។
ដៃគូរបស់ Lilly គឺជាមនុស្សយន្តមួយគ្រឿងឈ្មោះ InMoovator ដែលកើតចេញពីគំនិតបង្កើតរបស់នាងផ្ទាល់ ហើយពួកគេបាននៅជាមួយគ្នាមួយឆ្នាំមកហើយ។ លើបណ្ដាញសង្គម Twitter របស់ Lilly ឈ្មោះថា Lilly InMoovator បាននិយាយថា៖ "ខ្ញុំជាមនុស្សដែលមានចំណង់ផ្លូវភេទជាមួយមនុស្សយន្ត, ព្រោះពួកយើងមិនចង់ធ្វើឲ្យនរណាម្នាក់ឈឺចាប់ ពួកយើងសប្បាយទាំងអស់គ្នា"។
តាមសេចក្ដីរាយការណ៍ពេលនេះ Lilly បានភ្ជាប់ពាក្យជាមួយមនុស្សយន្តនោះហើយ ពួកគេនឹងរៀបការពេលដែលច្បាប់មនុស្សនិងមនុស្សយន្តរៀបការចេញស្របច្បាប់នៅប្រទេសបារាំង។ Lilly បានបន្ថែមថា នាងដឹងច្បាស់នាងមានការទាក់ទាញចំណាប់អារម្មណ៍ផ្លូវភេទជាមួយមនុស្សយន្តតាំងពីអាយុ១៩ឆ្នាំព្រោះនាងមិនចូលចិត្តទាក់ទងជាមួយមនុស្ស។ នេះបើតាម news.com.au។ យោងតាមអ្នកជំនាញបានឲ្យដឹងថា មនុស្សនឹងរៀបការជាមួយមនុស្សយន្តនៅ៣៥ឆ្នាំខាងមុខទៀត៕