តារាល្បីៗច្រើនរូប ស្ម័គ្រចិត្តរៀបចំបាយសាមគ្គីជូនជនពិការ
- 2016-12-28 02:46:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗច្រើនរូប ស្ម័គ្រចិត្តរៀបចំបាយសាមគ្គីជូនជនពិការ
ចន្លោះមិនឃើញ
កាលពីរសៀលម្សិលមិញ មានវត្តមានតារាជាច្រើនរូបបានរួបរួមគ្នារៀបចំកម្មវិធីបាយសាមគ្គី ដល់ជនពិការរាប់រយនាក់។
កម្មវិធីនេះធ្វើឡើងនៅបរិវេណសាលសន្និសីទចតុមុខ ដោយមានការឧបត្ថម្ភពីឯកឧត្ដម លោកជំទាវ ខាងក្រសួងកិច្ចការនារី ព្រមទាំងការចូលរួមជាកម្លាំងពីអ្នកសិល្បៈជាច្រើនរូបរួមគ្នា ដើម្បីធ្វើបាយសាមគ្គីជូនដល់ជនពិការចំនួនជាង៤០តុ។
ពិធីជួបជុំនេះបង្កើតឡើងក្នុងគោលបំណង ដើម្បីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីរបស់មិត្តជាមួយជនពិការ ក្នុងឱកាសទិវាសិទ្ធជនពិការអន្តរជាតិ និងដើម្បីអបអរបុណ្យចូលឆ្នាំសាកល។
ទស្សនាទិដ្ឋភាពទូទៅនៃកម្មវិធី៖