Pre-wedding លើចំណោតថ្ម ឃើញប្រហោងពោះជំនួស
- 2017-01-10 23:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pre-wedding លើចំណោតថ្ម ឃើញប្រហោងពោះជំនួស
ចន្លោះមិនឃើញ
គូស្នេហ៍មួយគូ រួមនឹងអ្នកថតរូបម្នាក់ បានធ្វើឲ្យមនុស្សជាច្រើនស្រៀវសាច់ ក្រោយឃើញរូបថត pre-wedding លើចំណោតថ្មខ្ពស់ដ៏គ្រោះថ្នាក់។
អ្នកថតរូបលោក Jay Philbrick បាននាំគូស្នេហ៍ទាំងពីរនាក់ទៅកាន់កន្លែងដែលអ្នកថតរូបភាគច្រើនមិនហ៊ានទៅដល់ គឺនៅពីមុខផ្ទាំងថ្មកម្ពស់១០៦ម៉ែត្រពីដី។
Pre-wedding នេះថតនៅឧទ្យាន Echo Lake State Park ក្នុងរដ្ឋ New Hampshire សហរដ្ឋអាមេរិក ដោយមានចងបន្តោងខ្សែសុវត្ថិភាពទម្លាក់ខ្លួនចុះតាមគែមៗថ្មមិនខ្លាចគ្រោះថ្នាក់បន្តិចសោះឡើយ។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង គឺអ្នកថតរូបតែម្ដងព្រោះគាត់បានបន្តោងខ្លួនថតមិនខ្លាចបាត់បង់ជីវិតនៅតាមទីកន្លែងគ្រោះថ្នាក់ផ្សេង៕ សូមទស្សនាបណ្ដុំរូបថតខាងក្រោម៖