រម្លឹកបទចម្រៀងតារាល្បីៗ ធ្លាប់មានកំណើតចេញពីស្ថាបនិក EV. Band
- 2017-01-20 03:47:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រម្លឹកបទចម្រៀងតារាល្បីៗ ធ្លាប់មានកំណើតចេញពីស្ថាបនិក EV. Band
ចន្លោះមិនឃើញ
កាលនៅមានជីវិតលោក អ៊ា វឌ្ឍនា ធ្លាប់បានប្រាប់ក្រុមការងារ Sabay ថាលោកជាស្ថាបនិកនៃក្រុម EV. Band អំឡុងឆ្នាំ ១៩៩៩ ហើយក៏ជាកន្លែងកំណើតសិល្បៈរបស់តារាល្បីៗមួយចំនួនផងដែរ។ កាលនោះមានវត្តមានតារាមួយចំនួនដូចជា ឱក សុគន្ធកញ្ញា យក់ ថិតរដ្ឋា មាស សុខសោភា ជិន សេរីយ៉ា ឃុំ ប៉ុណ្ណាដែត សែម សង្វាត បូ វិចិត្រ ករុណា ពេជ្រ ជាដើម។
អ្នកចាត់ការទូទៅផលិតកម្ម Town រូបនេះធ្លាប់បានប្រាប់ឲ្យដឹងទៀតថា កាលនោះមានបទចម្រៀងជាច្រើនទទួលបានការគាំទ្រខ្លាំងដូចជាបទ "ចិត្តដាច់" ច្រៀងដោយ យក់ ថិតរដ្ឋា បទ "ស្នេហ៍តាមទូរស័ព្ទ" ច្រៀងដោយ សែម សង្វាត បទ "យើងជាយុវវ័យ" ច្រៀងដោយក្រុម EV.Band ជាដើម។
ដោយឡែកសព្វថ្ងៃអតីតសមាជិកក្រុម EV.Band ខាងលើ តារាមួយចំនួនឱក សុគន្ធកញ្ញា យក់ ថិតរដ្ឋា នៅផលិតកម្មហង្សមាស មាស សុខសោភា ករុណាពេជ្រ នៅផលិតកម្មថោន ក្រៅពីនោះលែងមានវត្តមាននៅក្នុងពិភពសិល្បៈហើយ។
រម្លឹកស្នាដៃបទល្បីៗមួយចំនួនកាលនៅក្រោម ការគ្រប់គ្រង ក៏ដូចជានិពន្ធ ដោយលោក អ៊ា វឌ្ឍនា ៖