ហ្គេម Jailbreak ឡើងទៅឈរលេខ ១ លើ App Store បាត់ទៅហើយ
- 2017-02-03 10:19:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេម Jailbreak ឡើងទៅឈរលេខ ១ លើ App Store បាត់ទៅហើយ
ចន្លោះមិនឃើញ
ហ្គេម "Jailbreak The Game" បង្កើតដោយក្រុម Direxplay ទើបនឹងបំបែកកំណត់ត្រាថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ រហូតជាប់ចំណាត់ថ្នាក់លេខ ១ នៅលើ App Store ប្រទេសកម្ពុជាលើគ្រប់ប្រភេទហ្គេមត្រឹមរយៈពេលតែ ៤៨ ម៉ោងប៉ុណ្ណោះ។
ការបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់ហ្គេម Jailbreak The Game ជាលើកដំបូងដែលទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ដែលបានការទាញយកច្រើនបំផុតនៅលើ App Store នៅក្នុងប្រទេសកម្ពុជា។
ក្រុមការងារ direxplay ក៏បានធ្វើការថ្លែងអំណរគុណផងដែរ ចំពោះអ្នកគាំទ្រដែលតែងតែគាំទ្រស្នាដៃបង្កើតថ្មីរបស់ពួកគេ ហើយក៏សង្ឃឹមថានឹងមានអ្នកលេងជាច្រើនទៀតចូលមកក្នុងថ្ងៃខាងមុខនេះ៕