ប្រុង​ប្រយត្ន័! វិបសាយ KickAssTorrent និង Pirate Bay កត់​​ចូល​​ក្នុង​​បញ្ជី​​ខ្មៅ​

  • 2017-02-05 02:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ដោន​ឡូត​ដ៏​មាន​ប្រជាប្រិយភាព​ជាង​គេ​បច្ចុប្បន្ន​ដូចជា The Pirate Bay, ExtraTorrent, KickAssTorrents និង​​វិបសាយ​​​​​ផ្សេង​ទៀត​ត្រូវ​បាន​ក្រុមហ៊ុន​ផ្ដល់​សេវា​អីនធើណិត​ ISP នៅ​អង់គ្លេស​កត់​ចូល​ក្នុង​បញ្ជី​ខ្មៅ។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​​ថ្មីៗ​ នេះ​មាន​ការ​ព្រមាន​ធ្ងន់ៗ​​ដល់​អ្នក​ដែល​និយម​ប្រើ​វិបសាយ​ដោនឡូត​ខុស​ច្បាប់​ទាំង​នេះ​​​​ពី​ក្រុមហ៊ុន​ផ្ដល់​សេវា​អីនធើណិត​ ISP នៅ​អង់គ្លេស​​ ដែល​គោលបំណងសំខាន់ចង់​ឲ្យ​បញ្ឈប់ការប្រើប្រាស់​វិបសាយ​ខុសច្បាប់​​នេះ​។

រំលឹក​ដែរ​ថា កាល​ពី​កំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ វិបសាយ​ដោនឡូត​ខុស​ច្បាប់​ទាំង​នេះ​​​ត្រូវ​បាន​គេ​​​តាម​ដាន​រក​ឃើញ​ថា​ បាន​លួច​​យក​ ចម្រៀង ​ហ្គេម​ល្បីៗ ខ្សែ​ភាព​យន្ត​ហូលីវូដ​ល្បីៗ​ជាដើម​ ដាក់​ឲ្យ​ដោនឡូត​ដោយ​​ខុសច្បាប់ ហើយ​ត្រូវ​បាន​បិទ​ ប៉ុន្តែ​ឃើញ​ដាក់​ឲ្យ​ដំណើរការ​វិបសាយ​ថ្មី​ដែល​មាន​​ឈ្មោះ​ថា Katcr.co ដោយ​លក្ខណៈ​ប្រហាក់​ប្រហែល​នឹងវិបសាយ​ចាស់​ដែរ៕

ចុច​អាន៖

ប្រភព៖ techviral   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម