បង្ហាញ​អារម្មណ៍​ពិត សឿយ​ វិសាល បាន​ស្គាល់​យន្តហោះ​​ក៏​ដោយ​សារ​...

  • 2017-02-06 07:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្នើម​របស់​ក្រុម​បាល់ទាត់​ ព្រះខ័នរាជស្វាយរៀង​ សឿយ​ វិសាល​ ដោយ​សារ​អាជីព​បាល់ទាត់​មួយ​នេះ ​ទើប​ធ្វើ​ឲ្យ​គេ​បាន​ជិះ​យន្តហោះ​ និង​មាន​ជីវភាព​ធូរធារ​បន្តិច​នា​ពេល​បច្ចុប្បន្ន​នេះ។​

កីឡាករ​ សឿយ​ វិសាល​

កីឡាករ​ជម្រើស​ជាតិ​ សឿយ​ វិសាល​ និង​ជា​ខ្សែ​ការពារ​ឆ្នើម​របស់​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា​ លោក​អរគុណ​ណាស់​ចំពោះ​អាជីព​មួយ​នេះ​ ស្ទើរ​មិន​គូរ​ឲ្យ​ជឿ​ថា​បាល់ទាត់​បាន​ផ្ដល់​ឲ្យ​គេ​បាន​ច្រើន​ដូច​នេះ​។​ ពី​មុន​ជីវភាព​ក្នុង​គ្រួសារ​លំបាកលំបិន​ តែ​បច្ចុប្បន្ន​កីឡាករ​រូប​នេះ​ អាច​យក​លុយ​មួយ​ផ្នែកពី​ប្រាក់​ខែ​ទៅ​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ ពី​មុន​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ ដែល​គេ​មិន​ស្គាល់​ តែ​ឥលូវ​បាល់ទាត់​ធ្វើ​ឲ្យ​គេ​ល្បី។​

ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​

កីឡាកររបស់ក្រុមស្វាយរៀងម្នាក់​នេះ​បន្ថែម​ទៀត​ថា​ ក្រៅ​ពី​ថវិកា​ដែល​បាន​មក​ពី​បាល់ទាត់​ គេ​បាន​ស្គាល់​សង្គម​ខាង​ក្រៅ​ជា​ច្រើន​ដូច​ជា​ បាន​ទៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ តាម​រយៈ​ការ​ប្រកួត​ក៏​ដូច​ជា​ការ​ចេញ​ទៅ​ហ្វឹកហាត់​ជា​ដើម​ផង​ដែរ។​ ខ្សែ​ការពារ​ដែល​ជួយ​ឲ្យ​វិស័យ​បាល់ទាត់​កម្ពុជា​មាន​ការ​រីក​ចម្រើន​រូប​នេះ​ ក៏​អរគុណ​ដល់​ក្លឹប​របស់​ខ្លួន​ដែល​បាន​ជួយ​ជ្រោមជ្រែង ​និង​បណ្ដុះបណ្ដាល​ឲ្យ​គេ​មាន​ការ​អភិវឌ្ឍន៍​ខ្លួន​បាន​ល្អ​រហូត​ឈាន​ដល់​ជា​កីឡាករ​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ដូច​នេះ។​

ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ អាវខៀវ

សឿយ​ វិសាល​ ជា​ខ្សែ​ការពារ​របស់​ក្រុម​បាល់ទាត់​ ព្រះខ័នរាជស្វាយរៀង​ ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ គេ​បាន​ជួយ​ឲ្យ​ក្រុម​មក​ពី​ខេត្ត​ស្វាយរៀង​មួយ​នេះ​ ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​ពាន​រង្វាន់​ Asia Club Pre-Season Championship (ACC)។​ តែ​កាល​ពី​យប់​មិញ​នេះ​ខ្សែ​ការពារ​ម្នាក់​នេះ​ មិន​អាច​ជួយ​ឲ្យ​ក្រុម​ស្វាយរៀង​ លើក​ពាន​រង្វាន់​ Pre-Season​ នេះ​បាន​ទេ​ គឺ​​ចាញ់​ក្រុម​ការពារជាតិ​ ដោយ​ទាត់​បាល់​កាត់​សេចក្ដី​ ១១ម៉ែត្រ​ ៣-៥៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី