ជាងកាត់សក់សម័យថ្មី ប្រើភ្លើងដុតសក់ស្តែងៗ និងតិចនិកកាត់គួរឲ្យព្រឺព្រួច
- 2017-02-07 06:50:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាងកាត់សក់សម័យថ្មី ប្រើភ្លើងដុតសក់ស្តែងៗ និងតិចនិកកាត់គួរឲ្យព្រឺព្រួច
ចន្លោះមិនឃើញ
ជាងកាត់សក់ម្នាក់ មានឈ្មោះថា Shafqat Rajpoot កំពុងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង នៅក្នុងទីក្រុង Bahawalpur ខេត្ត Punjab ប្រទេសប៉ាគីស្ថាន ព្រោះតែបច្ចេកទេសកាត់សក់សម័យថ្មីរបស់លោក ដោយប្រើប្រាស់ភ្លើងដុតសក់យ៉ាងចម្លែក កម្របានឃើញ និងគួរឲ្យព្រឺព្រួច។
តិចនិកកាត់សក់របស់ Shafqat ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់វីដេអូរបស់លោក ត្រូវបានបង្ហោះ និងចែកចាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
បើទោះបីជាប្រើភ្លើងដុតសក់ស្តែងៗបែបនេះក្តី ប៉ុន្តែលោក Shafqat បានប្រាប់ឲ្យដឹងថា វាមិនធ្វើឲ្យប៉ះពាល់ដល់សក់ ឬខូចខាតអ្វីឡើយ ព្រោះលោកដឹងពីព្រំដែនរបស់វា។ មិនតែប៉ុណ្ណោះ លោក Shafqat បានអះអាងថា មិនដែលភ្លាត់ស្នៀតឡើយ ប៉ុន្តែភ្លើងអាចបង្កឲ្យអតិថិជនក្ដៅស្បែកក្បាលបន្តិចបន្តួច។
ផ្ទុយទៅវិញ ជាងកាត់សក់វ័យក្មេងរូបនេះ បានបន្ថែមថា លោកមិនប្រើតិចនិកកាត់សក់នេះ ជាមួយអតិថិជនដែលមានសក់ខ្លីឡើយ។
«ប្រសិនបើអ្នកប្រើតិចនិកនេះនៅលើសក់ខ្លី អ្នកនឹងមានអារម្មណ៍ក្ដៅស្បែកក្បាល ហើយវានឹងឆេះ ប៉ុន្តែប្រសិនបើសក់ក្រាស់ និងវែង គឺពិតជាប្រសើរ»។ នេះបើតាមសម្ដី លោក Shafqat។
ទោះជាយ៉ាងណា លោក Shafqat មិនអាចប្រាប់ពីរូបមន្តសម្ងាត់របស់លោកបានឡើយ ក្នុងការប្រើភ្លើងកាត់សក់បែបនេះ ដោយលោកអះអាងថា វាជាការបង្កើតឡើងផ្ទាល់ខ្លួន៕