មិន​ធម្មតា​តារា​កម្ពុជា​ ៣​រូប ត្រៀម​ទៅ​សិក្សា​ផ្នែក​សិល្បៈ​នៅ​បរទេស

  • 2017-02-09 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ តារា​សម្ដែង និង ពិធីការិនី​ កម្ពុជា​​៣​រូប​ ត្រៀម​ចេញ​ទៅ​ប្រទេស​ថៃ​ដើម្បី សិក្សា​ផ្នែក​សិល្បៈ​ដែល​មាន​ទម្រង់​បែប​បទ​​ផ្សេងៗ​តាម​រយៈ​កម្មវិធី PNN Academy របស់​ស្ថានីយ​ទូរទស្សន៍ PNN។

តារា​សម្ដែង ហៃ ប៉ោហុង

តារា​សម្ដែង ហៃ ប៉ោហុង បាន​លើក​ឡើង​ថា លោក​និង​តារា​កម្ពុជា ២​រូប​ទៀត​​គឺ បញ្ញាសិទ្ធ និង ជីមមី កំពុង​ត្រៀម​ចេញ​ទៅ​សិក្សា​ផ្នែក​សិល្បៈ​នៅ​ប្រទេស​ថៃ​ប្រមាណ​ជា ៨​ខែ​ទៅ ១​ឆ្នាំ ដើម្បី​ទទួល​បាន​នូវ​ចំណេះ​ដឹង​​ផ្នែក​សិល្បៈ​ស្តង់ដារ​មួយ របស់​បរទេស និង​ត្រឡប់​មក​វិញ​ដើម្បី​ជួយ​ជ្រោមជ្រែង​សិល្បៈ​កម្ពុជា​បន្ថែម​ទៀត។

ពិធីការិនី ជីមមី

“ដោយ​សារ​ស្តង់ដារ​សិល្បៈ​យើង​នៅ​មាន​កម្រិត​មួយ ដូច្នេះ PNN គាត់​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​រួម​ចំណែក​ជួយ​សិល្បៈ​កម្ពុជា ហើយ​ពួក​យើង​ទាំង​៣​មាន​ឱកាស​ដោយ​សារ​យើង​ចេះ​​ភាសា​ថៃ​ស្រាប់"។ តួ​ប្រុស​ "មុន​ស្នេហ៍​ប្រធាន​ថ្នាក់​តូច" បន្ថែម។

តារាចម្រៀង និង សម្ដែង បញ្ញាសិទ្ធ

ចំណែក​អ្នក​ស្រី ទូច បូផា ដែល​ជា​ប្រធាន​គ្រប់​គ្រង​ផលិត​កម្មវិធី​របស់ PNN បាន​លើក​ឡើង​ថា​កម្មវិធី PNN Academy ពិត​ជា​មាន​ពិត​ប្រាកដ​មែន​​ ហើយ​តារា​ទាំង​៣​រូប​ខាង​លើ​ PNN ក៏​បាន​គិត​ទុក​ដូចគ្នា ប៉ុន្តែ​សម្រាប់​ព័ត៌មាន​ច្បាស់​ការ​យ៉ាង​ណា​ទៀត​អ្នក​ស្រី​នឹង​បញ្ជាក់​ពេល​ក្រោយ៕

​ស្តាប់ ហៃ ប៉ោ​ហុង រៀប​រាប់​បន្ថែម​៖

អត្ថបទ៖ Samedy