មែនទែន​ហើយ ពូឃ្លាំង​ ប្រកាស​វិល​វិញ នាំ​សុទ្ធតែ​ Original ​Song

  • 2017-02-16 02:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DJ​ឃ្លាំង ហៅ​ពូ​ឃ្លាំង​ ដែល​បាន​ផ្អាក​សិល្បៈ​មួយរយៈធំ​ រត់​ទៅ​បើក​ជំនួញ​ថ្មីជា​មួយ​ភរិយា​នៅ​ខេត្ត​ព្រះសីហនុ ពេល​នេះ​បាន​ប្រកាស​វិល​វិញ​ហើយ ដោយ​លោក​បង្ហើប​ថា នឹង​នាំ​ Original​ Song១វ៉ុល​ពេញ ក្នុង​ពេល​​ឆាប់ៗ​ខាង​មុខ​នេះ។

​លោក​បាន​បង្ហាញ​​ការ​វិល​វិញ​នេះ​ក្នុង​វីដេអូLive កាល​ពី​ម្សិល​មិញ ដោយ​​​ប្រាប់​ថា អាច​នឹង​ធ្វើ​ឡើង​ក្នុង​កំឡុង​​ចូល​ឆ្នាំ​ខ្មែរ​នេះ។ ហើយ​បច្ចុប្បន្ន​​ខ្លួន​កំពុង​តែ​ប្រកាស​ស្វែង​រក​ក្រុមហ៊ុន​ដៃគូ ដែល​ចង់​រក​ស៊ី​ជា​មួយ​ខ្លួន ជុំវិញ​ការ​ផលិត​បទ​ចម្រៀង​ទាំង​នោះ​​ឡើង។

ពូឃ្លាំង​បាន​​បង្ហាញ​ជំនឿ​ជាក់​ថា ខ្លួន​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត មិន​ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ​ឡើយ។ បច្ចុប្បន្ន​បទ​ចម្រៀង​មាន​នៅ​ក្នុង​ដៃ​អស់​រួច​ហើយ ដោយ​លោក​បញ្ជាក់​ថា សុទ្ធតែ​ជា​ Original​ Song​ ទាំង​អស់ ក្នុង​នោះ​មាន​អ្នក​ភ្លេង​ល្បី​ឈ្មោះ​ម្នាក់​​​សហការ​ជា​មួយ។

មូលហេតុ​ដែល​នាំ​ឲ្យ​​ម្ចាស់​បទ"​ពូឃ្លាំង​ជួយ​ថែ​សិល្បៈ​ដូនតា"​វិល​វិញ​ត្រូវ​បាន​លោក​បញ្ជាក់​ថា ក៏​ព្រោះ​​តែ​ការ​ស្រលាញ់​​មិន​អាច​កាត់​​ផ្ដាច់​បាន។ ជាង​នេះ​ទៅ​ទៀត​ លោក​ចង់​ចូល​រួម​ចំណែក​​ជួយ​ដល់​សង្គម​តាម​រយៈសិល្បៈ។ ជា​មួយ​គ្នា​នោះ​ពូឃ្លាំង​សង្ឃឹម​ថា ភរិយា ក៏​ដូច​​ជា​សាច់ញាតិ​ ព្រម​ទាំង​អ្នក​គាំទ្រ​ខ្លួន​កន្លង​មក​ នឹង​ជួយ​លើក​ទឹក​ចិត្ត។

សូម​ស្ដាប់​វីដេអូLive ​ទាំង​ស្រុង​របស់​ពូឃ្លាំង ជុំវិញ​ការ​​ប្រកាស​វិល​ចូល​សិល្បៈ​វិញ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី