ដឹងអត់! មុនរៀបការនឹងគ្នា ត្រូវមើលសម្ពង្សឆ្នាំកំណើតជាមុនសិន ការពារកុំអោយជួបរឿងស៊យ
- 2017-02-20 02:56:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់! មុនរៀបការនឹងគ្នា ត្រូវមើលសម្ពង្សឆ្នាំកំណើតជាមុនសិន ការពារកុំអោយជួបរឿងស៊យ
ចន្លោះមិនឃើញ
ជាការពិតណាស់ តាំងពីសម័យបុរាណកាលមក ខ្មែរយើងតែងមានជំនឿលើការផ្គូផ្គងធាតុសម្ពង្សនៃឆ្នាំកំណើតរបស់កូនប្រុស និង កូនស្រីជាមុនសិន ទើបឈានដល់ការរៀបអាពាហ៍ពិពាហ៍ជាក្រោយ។ ប្រការនេះគឺមានបំណង ចង់អោយកូនប្រុសស្រី អាចរស់នៅជាមួយគ្នាប្រកបដោយសិរីសួស្ដី រកស៊ីមានបាន និង ការពារកុំអោយជួបវាសនាមិនល្អទៅថ្ងៃក្រោយជាដើម។ ខាងក្រោមនេះគឺជាក្បួនផ្គូផ្គងសម្ពង្សដែលមាននៅក្នុងតម្រាព្រហ្មជាតិរបស់ខ្មែរយើង៖
ជាដំបូង អ្នកត្រូវមើលសម្ពង្សខ្លួនឯងជាមុនសិនគឺ ៖ ឆ្នាំជូតពង្សទេព្ដាប្រុស ឆ្នាំឆ្លូវពង្សមនុស្សប្រុស ឆ្នាំខាលពង្សយក្ខស្រី ឆ្នាំថោះពង្សមនុស្សស្រី ឆ្នាំរោងពង្សទេព្ដាប្រុស ឆ្នាំម្សាញ់ពង្សមនុស្សប្រុស ឆ្នាំមមីពង្សទេព្ដាស្រី ឆ្នាំមមែពង្សទេព្ដាស្រី ឆ្នាំវកពង្សយក្សប្រុស ឆ្នាំរកាពង្សយក្សប្រុស ឆ្នាំចពង្សយក្ខស្រី និង ឆ្នាំកុរពង្សមនុស្សស្រី។ បន្ទាប់មកអ្នកអាចមើលការផ្គូផ្គងសម្ពង្សដូចខាងក្រោមនេះ៖
១ ទេព្ដាប្រុស និង ទេព្ដាស្រី ទំនាយទាយថា រស់នៅជាមួយគ្នាល្អណាស់ នឹងបានកូនជាទីស្រលាញ់ រូបរាងស្អាតល្អ។
២ ទេព្ដាប្រុស និង មនុស្សស្រី ទំនាយទាយថា រស់នៅជាមួយគ្នាល្អជាមធ្យម បានកូនស្មើគ្នាមួយម្នាក់ តែច្រើនកើតហេតុប្រកួតប្រកាន់នឹងគ្នា អាចត្រូវព្រាត់ចាកឆ្ងាយពីគ្នា ប៉ុន្តែយូរទៅទើបបានជួបគ្នាវិញដូចព្រះរាម និង នាងសិតា។
៣ មនុស្សប្រុស និង មនុស្សស្រី ទំនាយទាយថា រស់នៅជាមួយគ្នាល្អ និង មានកូនជាមួយគ្នា។ កាលដើមទីស្រលាញ់គ្នាណាស់ លុះយូរទៅព្រាត់ចាកពីគ្នា ប៉ុន្តែគង់នឹងបានជួបគ្នាវិញដូចព្រះសុធន និង នាងកែវមនោរា។
៤ ទេព្ដាប្រុស និង យក្ខស្រី ទំនាយទាយថា រស់នៅជាមួយគ្នាគ្រាន់តែយ៉ាងកណ្ដាល និង មានកូនជាមួយគ្នាច្រើន។ មានពាក្យពេចន៍មិនស្របស្រួលនឹងគ្នា ហើយឆាប់ប្រកាន់អាងអំណាចរៀងខ្លួន។
៥ មនុស្សប្រុស និង មនុស្សស្រី ទំនាយទាយថា រស់នៅជាមួយគ្នាប្រសើរណាស់ ជាមហាឧត្ដមអាយុយឺនយូរ។ មានកូនងាយចិញ្ចឹម និង នាំលាភផ្សេងៗចម្រើនដល់ឪពុកម្ដាយ។
៦ មនុស្សប្រុស និង យក្ខស្រី ទំនាយទាយថា រស់នៅជាមួយគ្នាស្រលាញ់គ្នាគ្រាដំបូង លុះយូរទៅក៏នឹងត្រូវព្រាត់ប្រាស់គ្នា។
៧ យក្សប្រុស និង មនុស្សស្រី ទំនាយទាយថា រស់នៅជាមួយគ្នាមិនល្អនោះឡើយ។ ពេលមានកូនថ្មីៗ មានចិត្តស្រលាញ់គ្នា លុះយូរបន្តិចទៅ នឹងត្រូវព្រាត់ប្រាស់ពីគ្នា។
៨ យក្សប្រុស និង យក្ខស្រី ទំនាយទាយថា រស់នៅជាមួយគ្នានឹងបានសេចក្ដីសុខ គ្មានហ្មងសៅ និង មានកូនជាមួយគ្នា។ ប៉ុន្តែបើពេលឈ្លោះទាស់ទែងគ្នាវិញ គឺរមែងអាងឫទ្ធិរៀងៗខ្លួន។