​បច្ចេកវិទ្យា​ AR ​អាច​មើលរឿង​ Trailer បាន​ទៀត​មិន​ថា​ហូលីវូដ

  • 2017-02-21 08:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay Osja គ្រោង​បន្ថែម​មុខងារ​ថ្មី​មួយ​ទៀត​លើ​​​បច្ចេកវិទ្យា​ Osja AR ដែល​អនុញ្ញាតិ​ឲ្យ​ប្រិយមិត្ត​អាច​​មើល Trailer រឿង​​​​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

លោក អៀ អ៊ុយ ស្ថាបនិក​ក្រុមហ៊ុន Sabay Osja

លោក អៀ អ៊ុយ ស្ថាបនិក​ក្រុមហ៊ុន Sabay Osja បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា កម្មវិធី​ Osja AR នឹង​មាន​បន្ថែម​​មុខងារ​ថ្មី​ប្លែក​មួយ​ទៀត​ដែល​អ្នក​ទាំង​អស់​គ្នា​ប្រាថ្នា​ចង់​ឃើញ ដោយ​គ្រាន់​តែ​​មាន​ផ្លាក​មួយ​ដែល​មាន​បិទ​ឈ្មោះ​ថា Osja AR Enable នោះ​​វា​នឹង​បង្ហាញ​នូវរូបភាព​មាន​ចលនា​ដូច​តួអង្គ​យក្ស​ល្ខោន តួអង្គ​រាំរបាំ​ក្ងោក​ជាដើម។

ជាង​នេះ​ទៀត លោក​បាន​ឧបមា​ថា មាន​ក្រដាស​ផ្សាយ​ពាណិជ្ជកម្ម​មួយ​សន្លឹក ឬ​ក្រដាស​ផ្សាយ​រឿង​ហូលីវូដ​មួយ​ដែល​មាន​តែ​រូប​គ្មាន​ចលនា ពេល​នោះ​អ្នក​ទាំង​អ្នក​អស់​គ្នា​គ្រាន់​​តែ​មាន​ Osja AR វានឹង​​អាច​បង្ហាញ​ជា​វីដេអូ​ខ្លីៗ​ដូចជា Teaser ចម្រៀង​ឬ Trailer រឿង​ពី​ក្នុង​ក្រដាស​នោះ​បាន​តែ​ម្ដង​។

ចំណែក​មុខងារ​ថ្មី​មួយ​ទៀត​ដែល​ត្រៀម​នឹង​ចេញ​នៅ​លើ iOS ដែរ​នោះ​គឺ មុខងារ​ថត​វីដអូ​ជាមួយ​រូប​បែប Animation មាន​ចលនា​ថែម​ពី​លើ​ ដែល​មើល​ទៅ​កាន់​តែ​ទាក់ទាញ​និង​អស្ចារ្យ​ថែម​មួយ​កម្រិត​ទៀត​៕

ទស្សនា​វីដេអូ​លម្អិត​ពី​គម្រោង​អស្ចារ្យ​នេះ

ចុច​ដោនឡូតនៅ​ទីនេះ Android

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម