សម្ដេចតេជោ ហ៊ុន សែន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ត្រូវប្ដូរ Logo បន្ទាន់ ដូចអេស៊ីលីដា
- 2017-02-22 02:36:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ហ៊ុន សែន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ត្រូវប្ដូរ Logo បន្ទាន់ ដូចអេស៊ីលីដា
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ "គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនោះ គឺមីក្រូហិរញ្ញវត្ថុប្រាសាក់ ដាក់ Logo អក្សរ (រ) គាត់និយាយថាមានន័យថា រៀល រៀល រៀល តែប្រជាពលរដ្ឋមានគិតថារៀលឯណា គាត់គិតថា រដ្ឋ រដ្ឋ រដ្ឋ ជំពាក់លុយរដ្ឋ"។
សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តទៀតថា ដូច្នេះហើយដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំថា របស់រដ្ឋ ត្រូវតែធ្វើការទៅលើរឿងនេះឱ្យបានច្បាស់លាស់។ សម្ដេចមានប្រសាសន៍បន្តទៀតថា ផ្ដាំទៅប្រាសាក់ឱ្យប្ដូរ Logo(និមិត្តសញ្ញា) ឱ្យលឿនបំផុតកុំឱ្យមានការយល់ច្រឡំបន្តទៀត តែបើមិនព្រមប្ដូរទេសម្ដេចនឹងឱ្យធនាគារជាតិចាត់ការទៅលើរឿងនេះក្រៅប្រព័ន្ធតុលាការហើយ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរពីធនាគារអេស៊ីលីដាផងដែរ ដែលបានចំណាយលុយ៣លានដុល្លារក្នុងការប្ដូរ Logo នេះ។ ដូច្នេះហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ត្រូវតែធ្វើការប្ដូរ Logo នេះជាបន្ទាន់៕