តារា​ស្រី​ល្បីៗ ៨ រូប​បង្ហាញ​ខ្លួន​រួម​គ្នា​លើ​ឆាក​តន្ត្រី​ថ្ងៃ​សិទ្ធិ​នារី

  • 2017-03-10 09:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​ដែល​ចូលរួម​ការ​ប្រគំ​តន្ត្រី​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​របស់​ក្រុមហ៊ុន​ស្រាបៀរ GANZBERG កាល​ពី​ថ្ងៃ​៨ មីនា បាន​លាន់​មាត់​សរសើរ​ពី​ឈុត​ចម្រៀង​រួម​គ្នា​របស់​តារា​ស្រី​ផលិតកម្ម​ហង្ស​មាស ក្នុង​បទ «ជាតិ​ស្ត្រី»។

តារា​ស្រី​ល្បីៗ​ដែល​បក​ស្រាយ​បទ​ចម្រៀង​អង្រួន​ចិត្ត​អ្នក​ទស្សនា​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ​​កោះ​ពេជ្រ​នោះ មាន ឱក សុគន្ធ​កញ្ញា ពេជ្រ សោភា សុគន្ធ នីសា ទេព្យ បូព្រឹក្ស ឈីន រតនៈ សុខ​ សីឡា​លីន រ៉េត ស៊ូហ្សាណា​ និង សួស វីហ្សា។

ពួកគេ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន ដោយ​បញ្ចេញ​ឈុត​ចម្រៀង​ពិសេស​ជា​ច្រើន​របស់​ហង្ស​មាស ដូចជា បទ រាំ​អ៊ីចេះ ឆ្កែ​រត់​បុក​ប៉ោត រាំ​ដាច់​ចង្កេះ ភីឡុង​ភីឡេ​ ទូងឈីង​ ហ៊ុយហ៊ុយ ជាដើម៕

ដោយ៖ វិទូ

អត្ថបទថ្មី