សូ សាវឿន មិនផ្លាស់ប្ដូរអាជីព ទោះបីទៅដល់ប្រទេសបារាំងជាង៤០ឆ្នាំ(មានវីដេអូ)
- 2017-03-16 03:34:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូ សាវឿន មិនផ្លាស់ប្ដូរអាជីព ទោះបីទៅដល់ប្រទេសបារាំងជាង៤០ឆ្នាំ(មានវីដេអូ)
ចន្លោះមិនឃើញ
ទោះបីជាតារាចម្រៀងជើងចាស់អ្នកស្រី សូ សាវឿន បានចាកចេញពីកម្ពុជានាឆ្នាំ១៩៧០ ទៅរស់នៅលើទឹកដីនៃប្រទេសបារាំង អស់រយៈពេល៤១ ឆ្នាំទៅហើយក្ដីតែអ្នកស្រីមិនបានបោះបង់អាជីពចម្រៀងចោលទេគឺអ្នកស្រីនៅតែបន្តអាជីពចម្រៀងរហូតដល់បច្ចុប្បន្ននេះ។
អ្នកស្រីបានមានប្រសាសន៍ថា "ខ្ញុំទៅរស់នៅប្រទេសបារាំង៤១ ឆ្នាំហើយ ឥឡូវនេះមីងមានអាយុ ៧២ ឆ្នាំ មីងច្រៀងយូរណាស់តាំងពីឆ្នាំ ១៩៨១ រហូតដល់ ២០១២ ទើបមីងឈប់។ ឥឡូវនេះបើច្រៀងប្រចាំការនៅក្នុងក្រុមហ៊ុនដូចមុនគឺអត់ទេ តែបើមានកម្មវិធីធ្វើបុណ្យចូលឆ្នាំ ឬជប់លាងផ្សេងៗគេហៅមីង មីងទៅច្រៀង"។
អ្នកស្រីបន្ថែមថា បទចម្រៀងដែលយកមកច្រៀងក្នុងកម្មវិធីម្ដងៗមានដូចជាបទរាំវង់ សារ៉ាវ៉ាន់ ឡាំឡាវ ធ្វីស ឆាច់ៗឆាៗដើម្បីឲ្យអ្នកដែលចូលរួមក្នុងកម្មវិធីរាំកម្សាន្តសប្បាយ។ ដោយឡែកបទមនោសញ្ចេតនាយូរៗទើបអ្នកស្រីច្រៀងម្ដង។
ទៅទស្សនាកិច្ចសម្ភាសន៍របស់អ្នកស្រី សូ សាវឿន ជាមួយ Sabay ខាងក្រោមនេះទាំងអស់គ្នា៖