វិធី​ផុស Status ក្នុង​ Facebook មាន Background ពណ៌​ស្អាតៗ​ពី​ក្រោយ​ ងាយ​ចឹង​សោះ​!

  • 2017-03-28 02:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ​ផុស Status លាយ​ឡំ​ជាមួយ​ Background ពណ៌​ស្អាត​ៗ​នៅ​ពី​ក្រោយ​ ក្រុមហ៊ុន Facebook បាន​ដាក់​ឱ្យ​ប្រើប្រាស់​តាំង​ពី​ចុង​ឆ្នាំ ២០១៦ មក​ម្ល៉េះ​ ក៏​ប៉ុន្តែ​ជឿ​ជាក់​ថា អ្នកប្រើប្រាស់​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​​ដឹង​ពី​វិធី​ប្រើប្រាស់​យ៉ាង​សាមញ្ញ​របស់​វា។

បើ​អ្នក​ចង់​​បាន​ Status ដែល​មាន​ Background ពណ៌​ដូច​រៀប​រាប់​ខាង​លើ​ ជំហាន​ដំបូង​បង្អស់ មិនថា​តែ​អ្នក​ប្រើ Android & iOS ក្តី​ ត្រូវ Update កម្មវិធី​ Facebook ទៅ​ជំនាន់​ក្រោយ​សិន។

ក្រោយ​មក​ចុច​ត្រង់​កន្លែង​ផុស Status ធម្មតា​ ហើយ​ធ្វើការ​វាយ​ពាក្យ​ពេចន៍​ដែល​អ្នក​ចង់​និយាយ នោះ​វា​នឹង​លោត​នូវ​ជម្រើស​ពណ៌​ជា​ច្រើន ក្នុង​ទម្រង់​រូប​រង្វង់​តូច​នៅ​ខាង​ក្រោម​ឱ្យ​យើង​ជ្រើស​រើស ហើយ​ចុច​ផុស​ជា​ការ​ស្រេច​។​ ​

ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី