លេងសើចម៉េចបាន នាយ ព្រែក អូសទាញបងថ្លៃស្អាត ទាល់តែបានសម្រេច!
- 2017-04-03 09:12:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងសើចម៉េចបាន នាយ ព្រែក អូសទាញបងថ្លៃស្អាត ទាល់តែបានសម្រេច!
ចន្លោះមិនឃើញ
ដោយសារតែបងថ្លៃមានសម្រស់ស្អាតស្អាតតាមបែបធម្មជាតិបានជំរុញឲ្យនាយ ព្រែក មានគម្រោងដឹកដៃបងថ្លៃចូលសិល្បៈក្នុងពេលឆាប់ៗនេះ។
នាយ ព្រែក បានប្រាប់ Sabay ថា "តាមពិតទៅខ្ញុំតែងតែជំរុញគាត់(បងថ្លៃ)ឲ្យចូលសិល្បៈទៅប្រាកដជាជោគជ័យ ហើយ ព្រោះអីគាត់មានសមត្ថភាពក្នុងសិល្បៈដែរ ម្យ៉ាងទៀតរូបសម្រស់របស់គាត់ក៏ស្រស់ស្អាត អញ្ចឹងខ្ញុំគិតថាគាត់ចូលទៅប្រហែលជាទទួលបានការគាំទ្រពីពុកម៉ែបងប្អូន មានការងារធ្វើច្រើនក្នុងសិល្បៈ។ ហើយឥឡូវនេះគាត់បានសម្រេចចិត្តចូលសិល្បៈក្នុងពេលឆាប់ៗតែអត់ទាន់កំណត់ថ្ងៃចូលទេ ខ្ញុំដឹងតែពេលឆាប់ៗនេះ"។
កូនប្រុសពៅអ្នកកំប្លែងជើងចាស់អ្នកស្រី នួន សារី ហៅ យាយ យ៉យ បានបន្ថែមថា ក្នុងពេលនេះលោកកំពុងតែគិតមិនដឹងថាត្រូវឲ្យបងថ្លៃរបស់ខ្លួនចូលផលិតកម្ម ឬទូរទស្សន៍ណាមួយឲ្យពិតប្រាកដនៅឡើយទេ ព្រោះក្នុងពេលនេះមានផលិតកម្ម និងទូរទស្សន៍មួយចំនួនកំពុងតែទាក់ទងមកជាបន្តបន្ទាប់ តែសម្រាប់នាយ ព្រែក ចង់ឲ្យបងថ្លៃមកធ្វើការនៅទូរទស្សន៍ CTN ជាមួយលោក។
ខេង រតនៈ ហៅ នាយ ព្រែក បញ្ជាក់ថា បងស្រីថ្លៃលោកមានអាយុ ២៤ ឆ្នាំហើយកន្លងមកនាងក៏ចង់ចូលសិល្បៈដែរតែដោយសារតែមិនជឿជាក់លើសមត្ថភាពខ្លួនឯង និងមានការព្រួយបារម្ភច្រើនខ្លាចមិនទទួលបានការគាំទ្រពីទស្សនិកជន ទើបធ្វើឲ្យនាងបន្លាយពេលវេលាពីមួយឆ្នាំទៅមួយឆ្នាំដូច្នេះ៕