មូលហេតុអ្វីបាន Ronaldo ជាប់ចិត្តនឹងអាវលេខ៧?
- 2017-04-04 07:13:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុអ្វីបាន Ronaldo ជាប់ចិត្តនឹងអាវលេខ៧?
ចន្លោះមិនឃើញ
Cristiano Ronaldo គឺជាកីឡាករល្បីឈ្មោះជនជាតិព័រទុយហ្គាល់ដែលចាប់ផ្ដើមអាជីពរបស់ខ្លួនជាមួយក្លឹបក្នុងស្រុក Sporting CP។
កាលពីលេងនៅទីនោះ ខ្សែបម្រើប្រយុទ្ធឆ្នើមវ័យ៣២ឆ្នាំបានពាក់លេខ២៨ ប៉ុន្តែក្រោយមកគេឃើញ Ronaldo តែងប្រើលេខ៧ជានិច្ច ទាំងនៅក្លឹបអាជីព និងជម្រើសជាតិរហូតមានម៉ាកផលិតផលផ្ទាល់ខ្លួនផ្សេងៗដែលដាក់ឈ្មោះថា CR7 ទៀតផង។
មូលហេតុដែលម្ចាស់ពាន Ballon d'Or ៤សម័យកាលជាប់ចិត្តជាមួយលេខ៧ គឺកើតឡើងនៅពេលផ្ទេរទៅលេងឲ្យ Manchester United ហើយគេត្រូវលោក Sir Alex Ferguson ប្រាប់ឲ្យពាក់លេខ៧ ដោយលើកហេតុផលថាកីឡាករល្បីៗដែលជោគជ័យនៅ United តែងពាក់លេខ៧ជានិច្ច។
"នៅពេលដែលលោក Sir Alex ឲ្យពាក់លេខ៧ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលព្រោះខ្ញុំដឹងថាកីឡាករល្បីៗសុទ្ធតែប្រើលេខនេះ"។ Ronaldo បាននិយាយដូច្នេះ៕