ជីវិតអតីតបេក្ខភាព Cambodian Idol ត្រូវបានផ្លាស់ប្ដូរក្រោយពីជួប ខាត់ សុឃីម
- 2017-04-04 23:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតអតីតបេក្ខភាព Cambodian Idol ត្រូវបានផ្លាស់ប្ដូរក្រោយពីជួប ខាត់ សុឃីម
ចន្លោះមិនឃើញ
អតីតបេក្ខនារីក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ ហ៊ុន ម៉ាលីស បានប្រាប់ Sabay ថា ជីវិតនាងនៅពេលនេះបានផ្លាស់ប្ដូរច្រើនបន្ទាប់ពីបានចូលច្រៀងក្នុងក្រុម ខាត់ សុឃីម ។
ម៉ាលីស បាននិយាយថា ក្រោយពីប្រលងធ្លាក់ក្នុងកម្មវិធី Cambodian Idol រដូវកាលទី២រួចមកមិនបានត្រឡប់ទៅរស់នៅស្រុកកំណើតវិញទេនាងត្រូវបង្ខំចិត្តរកកន្លែងច្រៀងនាពេលរាត្រីដើម្បីយកថវិកាមកផ្គត់ផ្គង់ការរៀនសូត្រ និងការចាយវាយប្រចាំថ្ងៃ។ តែចៃដន្យថ្ងៃមួយ ម៉ាលីស កំពុងតែស្វែងរកការងារធ្វើក៏បានជួបជាមួយប្អូន ខាត់ សុឃីម ក៏បានទាក់ទងឲ្យទៅច្រៀងក្នុងក្រុមរបស់បងខ្លួនតែម្ដងទៅ ។
“បងឃីមស្រឡាញ់ពេញចិត្តខ្ញុំ គាត់ប្រាប់ខ្ញុំថាគាត់មាននិស្ស័យជាមួយខ្ញុំ ពេលគាត់ទទួលខ្ញុំឲ្យចូលក្រុមចម្រៀងរបស់គាត់ភ្លាមពួកគាត់បានបង្ហាត់បង្រៀនខ្ញុំ នឹងបានផ្ដល់បទពិសោធន៍ល្អដល់នាងខ្ញុំផងដែរ។ បន្ទាប់ពីស្គាល់គាត់(ខាត់ សុឃីម) ជីវភាពគ្រួសារខ្ញុំបានប្រសើរជាងមុនខ្ញុំមានលុយរៀនខ្លួនឯង និងជួយសម្រួលប៉ាម៉ាក់ខ្ញុំបានមួយកម្រិតថែមទៀតផងបង"។ ហ៊ុន ម៉ាលីស ថ្លែង។
បេក្ខនារីមកពីខេត្តកំពង់ស្ពឺ រូបនេះបន្ថែមថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ នាងបទចម្រៀងមួយបទច្រៀងអប់អរបុណ្យចូលឆ្នាំដែលមានចំណងជើងថា "កូនស្ដាប់ម្ដាយ" ជាប្រភេទបទរាំវង់បកស្រាយរួមគ្នា ជាមួយខាត់ សុឃីម និង លោក ខាត់ សួស្តី៕