គូស្នេហ៍មួយគូ បានដើរលេង​ច្រើនប្រទេស ហើយរកលុយ​បានកប់ក្តោងទៀត គ្រាន់តែ​ធ្វើបែបនេះសោះ

  • 2017-04-05 09:20:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​មួយ​គូ មាន​ឈ្មោះ​ថា Jack Morris និង Lauren Bullen បាន​រស់​នៅ​ក្នុង​ជីវិត​មួយ ដែល​អ្នក​និយម​លេង​អ៊ីនធឺណិត​ហៅ​ថា «Life Goals» ក្រោយ​ពី​ពួកគេ​ទាំង​២​នាក់ បាន​ជួប​គ្នា នៅ​ឯ​ប្រទេស​ហ្វីជី (Fiji) កាល​ពី​ឆ្នាំ​មុន។

Jack Morris និង Lauren Bullen

គូ​ស្នេហ៍​ខាង​លើ តែង​ចំណាយ​ពេល​ដើរ​លេង​កម្សាន្ត នៅ​ទីកន្លែង​ស្អាតៗ​ជាច្រើន នៅ​ជុំវិញ​ពិភពលោក ហើយ​ក្នុង​នោះ​ក៏​មាន ប្រទេស​កម្ពុជា ផង​ដែរ។ ជាមួយ​គ្នា​នេះ ពួកគេ​តែងតែ​ថត​រូប រួច​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ការ​ដើរ​លេង និង​ថត​រូប​របស់​គូ​ស្នេហ៍​មួយ​គូ​នេះ គឺ​មិនមែន​អត់​ប្រយោជន៍​ឡើយ ដោយ​ពួកគេ​អាច​ទទួល​បាន​ផលប្រយោជន៍ រហូត​ដល់​ទៅ ៩ ០០០​ដុល្លារ រាល់​ការ​បង្ហោះ​រូប​ម្ដងៗ។

បច្ចុប្បន្ន លោក Jack មាន​ចំនួន​អ្នក Follow រហូត​ដល់​ទៅ ២​លាន​នាក់ និង​នាង Lauren ប្រមាណ​ជា ១,២​លាន​នាក់ នៅ​លើ​បណ្ដាញ​សង្គម Instagram ដោយ​ពួកគេ​អាច​រក​លុយ​យ៉ាង​ច្រើន​កប់​ក្ដោង ពី​ក្រុមហ៊ុន​ម៉ាក​យីហោ និង​ទេសចរណ៍​ជាច្រើន ដែល​បាន​ឧបត្ថម្ភ​យ៉ាង​ពេញលេញ សម្រាប់​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​កម្សាន្ត និង​ផ្សងព្រេង​ជុំវិញ​ពិភពលោក។

លោក Jack បាន​ចែក​រំលែក​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន ដែល​ជួយ​ជំរុញ​លោក និង Lauren ឲ្យ​ទទួល​បាន​ជីវិត​បែបនេះ នៅ​លើ​គេហទំព័រ​ផ្ទាល់ខ្លួន​របស់​លោក ឈ្មោះ DoYouTravel។

លោក Jack បាន​និយាយ​ថា «ខ្ញុំ​កែ​រូបថត​របស់​ខ្ញុំ​ទាំងអស់ ដោយ​ប្រើ​រចនាបថ​ដូចៗ​គ្នា ជាមួយ​នឹង​កម្មវិធី Lightroom (Dreamy Matching effect)»។ លោក​បាន​បន្ថែម​ទៀត​ថា លោក​និង​ដៃគូ​ ភាគ​ច្រើន​ថត​នៅ​ក្រោយ​ពេល​ព្រះអាទិត្យ​រះ ១ម៉ោង ព្រោះ​វា​ជា​ពេល​វេលា​ដែល​ទំនង និង​ស្រស់​ស្អាត​​បំផុត។

បើ​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា គូ​ស្នេហ៍​ខាង​លើ​មិន​ទទួល​ឡើយ បើ​ក្រោម ៣ ០០០ដុល្លារ រាល់​ការ​បង្ហោះ​ម្ដង៕

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម