យល់​ច្បាស់​​មូលហេតុ​ និង​ការ​ព្យាបាល​ជំងឺ​រលាក​ស្បែក​

  • 2017-04-11 08:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Seborrheic Dermatitis គឺជា​ប្រភេទ​នៃ​ជំងឺ​រលាក​ស្បែក​មួយ​ប្រភេទ​ក្នុង​ចំណោម​ជំងឺ​រលាក​ស្បែក​ដទៃ​ទៀត​ដែល​កើត​មាន​នៅ​លើ​ស្បែក​។ ជំងឺ​នេះ​មាន​លក្ខណៈ​រ៉ាំរ៉ៃ ​​តែ​​អាច​ព្យាបាល​​​ឲ្យ​​ជា​សះស្បើយ​បាន ​​ប៉ុន្តែ​វា​អាច​លាប់​ឡើងវិញ​គ្រប់​ពេល។

​បើ​តាម​លោក​វេជ្ជបណ្ឌិត​ សេង ម៉ាឡា ​ឯកទេស​ជំងឺ​សើស្បែក​បញ្ជាក់​ថា ​ជំងឺ​នេះ​ច្រើន​​​កើត​មាន​នៅ​តំបន់​ដែល​សំបូរ​ទៅ​ដោយ​ខ្លាញ់​ដូចជា៖ ស្បែក​ក្បាល​ មុខ​ ខ្នង​ និង​ទ្រូង​ជាដើម។ ​មនុស្ស​​​គ្រប់​​​វ័យ​សុទ្ធ​តែ​អាច​កើត​មាន ​ប៉ុន្តែ​​កូនក្មេង ​និង​ មនុស្ស​​​​វ័យ​កណ្ដាល​ ​ពិសេស​បុរស​មាន​អត្រា​កើត​ច្រើន​ជាង​គេ។​

  វេជ្ជបណ្ឌិត​ម្ចាស់​គ្លីនិក​ទឹកថ្លា​បន្ត​ថា ​មក​ទល់​នឹង​ពេលនេះ​មូលហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​ Seborrheic Dermatitis​ មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅឡើយ​ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​អាច​បង្ក​​អោយ​កើតមាន​ជំងឺ​​នេះ​​​រួម​មាន​​ស្រ្តេស​ ​​​តំណពូជ​ ​​​មេរោគ​ផ្សិត​ (Malassezia) ​ការ​ប្រើប្រាស់​ឱសថ​​ ​អាកាសធាតុ ​​​ និង​ជំងឺ​មួយ​ចំនួន។

  ចំពោះ​អ្នក​ដែល​មាន​បញ្ហា ​Seborrheic Dermatitis​ ភាគ​ច្រើន​​​មាន​បញ្ហា​ក្រហម ​ ​ក្រហាយ ​​​រមាស់​ ​​រួម​ជាមួយ​នឹង​ការ​ឡើង​អង្គែ​ស្ងួត ​​​ឬ​ក្រមម​ស ​ឬ​លឿង​​​នៅ​លើ​ស្បែក​មុខ ត្រចៀក ​និង​ស្បែក​ក្បាល​ជាដើម។

  សម្រាប់​ការ​ព្យាបាល​ អ្នក​ជំនាញ​សើស្បែក​ខាង​លើ​ថា ​អាច​​​ព្យាបាល​បាន​​តាមរយៈ​ការ​ប្រើប្រាស់​ឱសថ​ប្រភេទ​លាប​ ឬ​លេប ​និង​ប្រើប្រាស់​សាប៊ូ​សម្រាប់​បំបាត់​អង្គែ​នៅ​លើ​ស្បែក​ក្បាល​ ដែល​ឱសថ​ទាំងនោះ​រួមមាន៖​ Keratolytics agent, Antifungic​​, Anti-inflammatory agent, Immunosuppressants ​ជាដើម៕

     

អត្ថបទ៖ ប្រាក់ ច័ន្ទសីហា

អត្ថបទថ្មី