​​គ្រូ​ទ័ព​ ទម្លាយ​ទម្រង់​លេង​​ក្រុម​ខ្លួន​បង្វឹក​យក​ត្រាប់​តាម​ក្លឹប​មួយ​នៅ​អឺរ៉ុប

  • 2017-04-13 00:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ទេព ឡុង​រចនា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ​​​​ទម្លាយ​អាថ៌កំបាំង ដោយ​​ព្យាយាម​​បង្វឹក​​ឲ្យ​កីឡាករ​របស់​​ខ្លួន​លេង​តាម​​របៀប​ក្លឹប​កំពូល​នៅ​អឺរ៉ុប​គឺ Barcelona ។

លោក​ ទេព ឡុង​រចនា

​គ្រូ​បង្វឹក​​កម្រិត A-License ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ចំណុច​ពិសេស​​ពីរ​​យ៉ាង​ ដែល​​លោក​ពេញ​ចិត្ត​ Barcelona ​ខ្លាំង​​គឺ​ការ​លេង​​ប្រកប​ដោយ​សិល្បៈ​នៃ​បាល់ទាត់ និង​ចង្វាក់​លេង​ខ្លី​-​លឿន។ ក្លឹប​កំពូល​នៅ​អឺរ៉ុប​មួយ​នេះ​​​លេង​ឲ្យ​អ្នក​មើល​មិន​ធុញទ្រាន់ ពោល​គឺ​​ជក់ចិត្ត​តែ​ម្ដង។

​លោក​បន្ថែម​ថា ​ក្លឹប​នៅ​លើ​ពិភព​លោក​​តែង​ព្យាយាម​ចង់​លេង​តាម​ក្លឹប​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ។ ​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​​ការ​​ចាប់​យក​ចំណុច​ពិសេស​របស់​ក្រុម​​ Barca ​យក​មក​អភិវឌ្ឍន៍​ក្លឹប​របស់​​ខ្លួន​​លោក​គិត​ថា​ ជា​ចំណុច​ល្អ​មួយ​​ដែល​អាច​ជួយ​​ឲ្យ​វិស័យ​បាល់ទាត់​កម្ពុជា​រីក​ចំរើន។

​ក្លឹប​ក្រសួង​ការពារ​ជាតិ​បច្ចុប្បន្ន​មាន​​១៧​ពិន្ទុ​ស្ថិត​នៅ​លេខ២ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​ ក្នុង​ចំណោម​៧​ប្រកួត​កន្លង​មក​ឈ្នះ​៥​ស្មើ​២​ដង​ផង​ដែរ៕

ក្រុម​ក្រសួង​ការពារ​ជាតិ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី