ថន ស្រីណៃ ទម្លាយ​រឿង​ផលិតករ​ជំពាក់​លុយ​ជាង​៦០០​ដុល្លារ

  • 2017-04-19 10:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ថន​ ស្រី​ណៃ បាន​បញ្ចេញ​សារ​មួយ​ដែល​នាង​រំលឹក​រឿង​រ៉ាវ​កាល​២​ឆ្នាំ​មុន​ដែល​ផលិតករ​ម្នាក់​ចំពាក់​លុយ​នាង​ជាង​៦០០​ដុល្លារ​រហូត​ដល់​ឥឡូវ​មិន​ទាន់​ទូទាត់។

នាង​លើក​ឡើង​ថា៖ "រឿង​មួយ​ដែល​កើត​ឡើង​កាល​ពី​២ឆ្នាំ​មុន​, ដែល​ខ្ញុំ​បាន​សំ​ដែង​ជា​មួយ​តារា​ហ្វីលីពីន​ លោក​ទេព រិនដារ៉ូ​ និង​​លោក​ខាត់ វៃហាំង​.​ រហូត​មកទល់​ថ្ងៃ​នេះ​ផលិតករ​ដែល​បាន​ផលិត​រឿង​ដុំ​មួយ​នោះ​ពុំ​ទាន់​បាន​ដោះស្រាយ​ទូទាត់​ថវិកា​រ​នៅ​ឡើយ​ទេ​(នៅខ្វះ​ $640 ទៀត)​”។

នាង​បន្ត​ថា​ នាង​​បាន​ទុក​ឱកាស​២ឆ្នាំ​ហើយ​ ដល់​ផលិតករ​នោះ​ទាំង​រូប​នាង​​ក៏​បាន​ទៅ​ជួប​គេ​ផ្ទាល់​ដល់​ផលិត​កម្ម​ក៏​មាន​ ហើយ​រូប​គេ​​បាន​សន្យា​ជាមួយ​នាង​ជា​ច្រើន​ដង​រហូត​មក​ដល់​ថ្ងៃ​នេះ។

ស្រីណៃ បន្ថែម​ថា​នាង មិន​ប្រាក់​ត្រឹម​ប៉ុណ្ណោះ​វា​មិន​ធំ​ដុំ​ណាស់​ណា​សម្រាប់​នាង​ទេ តែ​នាង​ពិត​ជា​ស្តាយ​ពេល​វេលា​ ដែល​នាង​ខំ​បើក​ឡាន​ខ្លួន​ឯង​ទៅ​ថត​ផង​ និង​ការ​ចំណាយ​លើ​សម្លៀក​បំពាក់​នា​ពេល​នោះ។ "ហើយ​ខ្ញុំ​តែង​គិត​ថា​គាត់​ជា​ផលិតករ​ដែល​មាន​កិត្តិយស​ម្នាក់​ពុំ​គួរណា​ធ្វើ​រឿង​អយុត្តិធម៌​បែប​នេះ​មក​លើ​នាង​ខ្ញុំ​សោះ" តារា​ស្រី​ រាង​ស្រលូន​ថ្លែង។ ​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​របស់​ផលិតករ​នោះ តែ​នាង​បាន​លើក​ឡើង​ថា​ សូម​ឲ្យ​ផលិតករ​រូប​នោះ​ទូទាត់​ប្រាក់​ដែល​នៅ​សល់​ឲ្យ​នាង​មុន​ពេល​ដែរ​នាង​បង្ហាញ​ឈ្មោះ​លោក​ជា​សាធារណៈ។

Sabay បាន​ព្យាយាម​ទាក់​ទង​ទៅ​ ស្រី​ណៃ​ ដើម្បី​ដើម្បី​បំភ្លឺ​នូវ​បញ្ហា​ខាង​លើ​តែ​លេង​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ របស់​នាង​ដែល​ធ្លាប់​ប្រើ​ប្រាស់​ មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ពេល​នេះ៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី