មាន​ឱកាស​ឈ្នះ​រង្វាន់​រាប់​ពាន់​ដុល្លារ បើ​លេង​កម្មវិធី​ឥតគិតថ្លៃ​មួយ​នេះ

  • 2017-04-27 04:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cellcard នឹង​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង Super Data Race ដែល​ជា​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​ទាក់ទង​នឹង​យុទ្ធនាការ #LightUpKH នៅ​ភ្នំពេញ​ថ្ងៃ​ទី​២៩ មេសា ម៉ោង ២រសៀល តារាង​បាល់ 3G ដោយ​រំពឹង​ថា​អាច​ទាក់ទាញ​អ្នក​ចូលរួម​ប្រកួត​ប្រមាណ​ជាង ១.០០០នាក់។

Super Data Race តម្រូវ​ឲ្យ​បេក្ខជន​បំពេញ​បេសកកម្ម​តាម​គោលដៅ​នានា ជាមួយ​បទ​ពិសោធ​ឌីជីថល​តាមរយៈ Super Data Race app របស់ Cellcard ។ អ្នក​អាច​ទាញ​យក​បាន​ដោយ​ឥតគិតថ្លៃ ក្នុង Google Play Store និង Apple Store។

App ដែល​ត្រូវ​ប្រើ​សម្រាប់​ការ​ប្រកួត​នេះ​នឹង​បង្ហាញ​ទីតាំង​នៃ​បេសកកម្ម​តាម​គោលដៅ​និមួយៗ និង​សកម្មភាព​ដែល​បេក្ខជន​ត្រូវ​បំពេញ​ដើម្បី​ទៅ​គោលដៅ​បន្ទាប់​រហូត​ដល់​គោលដៅ​ចុងក្រោយ។ Super Data Race App ក៏​អាច​ភ្ជាប់​ជាមួយ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចឹង​អ្នក​អាច​ចែក​រំលែក​សកម្មភាព​បេសកកម្ម​របស់​អ្នក​ទៅ​កាន់​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​ដើម្បី​តាមដាន​បាន។

App នេះ​ត្រូវ​បង្កើត​ដោយ លោក អ៊ា អ៊ុយ ប្រើ​ជា​ភាសាខ្មែរ​ទាំង​ស្រុង ដែល​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើកស្ទួយ​ទេពកោសល្យ និង​ភាព​ប៉ិន​ប្រសប់​របស់​យុវជន​ខ្មែរ។

ប្រាក់​សុទ្ធ ៥.០០០ ដុល្លារ ម៉ូតូ Zoomer X និង iPhone 7 ពណ៌​ក្រហម កំពុង​រង់ចាំ​ម្ចាស់​ជ័យ​លាភី​កំពូល​ទាំង ៣ ដែល​មកដល់​គោលដៅ​បញ្ចប់​មុន​គេ ហើយ​អ្នក​មក​ដល់ ១០នាក់​បន្ទាប់ ក៏​ទទួល​បាន​គម្រោង​អ៊ីនធឺណិត​ប្រើ​ពេញ​មួយ​ឆ្នាំ​ឥតគិតថ្លៃ​ផង​ដែរ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ក៏​មាន​កម្មវិធី​ជប់​លៀង និង​ការ​ប្រគំ​តន្ត្រី​ដោយ​មាន​ការ​ចូលរួម​ពី កញ្ញា រ៉េត ស៊ូហ្សាណា និង​ការ​សម្ពោធ​យុទ្ធនាការ #LightUpKH របស់​ក្រុមហ៊ុន ដែល​នាំមក​ជូន​ដោយ Cellcard សម្រាប់​បេក្ខជន​ចូលរួម​ទាំងអស់​ផង​ដែរ។

កម្មវិធី​នេះ​រៀបចំ​ឡើង​ដើម្បី​អបអរ​ដល់​ការ​កែ​លម្អ​បណ្ដាញ​សេវា Cellcard ដែល​មាន​អង់តែន 4G ថ្មី​រាប់ពាន់​ត្រូវ​បាន​ដំឡើង​រួចរាល់​ទូទាំង​ប្រទេស ក៏​ដូចជា​ការ​អភិវឌ្ឍ​អង់តែន 3G ដើម្បី​បង្កើន​គុណភាព​ទាំង​សេវា​គ្របដណ្ដប់ និង​ល្បឿន​ផង​ដែរ។ តាម​រយៈ​ការ​កែ​លម្អ​ទាំង​នេះ Cellcard នឹង​ផ្ដល់​ប្រជាជន​កម្ពុជា​នូវ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន ព្រម​ទាំង​សេវា​គ្របដណ្ដប់​ធំ​ទូលាយ​ផង​ដែរ។

លោក អៀន វ៉ាតសុន នាយក​ប្រតិបត្តិ Cellcard និយាយ​ថា៖ " Cellcard ផ្ដោត​សំខាន់​លើ​ទស្សន​វិស័យ​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ជូន​សេវា​អ៊ីនធឺណិត​ទូរសព្ទ​តម្លៃ​សមរម្យ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់"។

លោក​បន្ថែម​ទៀត​ថា៖ " Cellcard បាន​ជំរុញ​ការ​ប្ដេជ្ញា​របស់​ខ្លួន​តាមរយៈ​ការ​វិនិយោគ​ធំ​បំផុត​លើ​បណ្ដាញ​សេវា​ក៏​ដូចជា​ការ​ផ្ដល់​ជូន​អត្ថប្រយោជន៍​ល្អ​បំផុត​ដូចជា​សេវា​ដូរ​លុយ​អស្ចារ្យ ១ដុល្លារ=១០០ដុល្លារ គម្រោង Big Love ១ដុល្លារ=២៥០ដុល្លារ និង​នៅ​មាន​ច្រើន​បន្ត​ទៀត​នា​ពេល​ខាងមុខ"។

បើ​អ្នក​មិនទាន់​មាន​ស៊ីម Cellcard នៅ​ឡើយ​ទេ អ្នក​អាច​មក​យក​ដោយ​ឥតគិតថ្លៃ​នៅ​ការិយាល័យ Cellcard បាន ដោយ​ក្រុមការងារ​នឹង​ជួយ​ពន្យល់​បន្ថែម​ពី​ការចូលរួម។ អ្នក​ចូល​រួមSuper Data Race មិន​ត្រឹម​តែ​ចូលរួម​ឥតគិតថ្លៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​ទៀត​ផង ហើយ​សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ស្វែង​រក​បាន​នៅ​ផេក​ហ្វេស​ប៊ុកCellcard៕

ដោយ៖ វិទូ