ថ្ងៃនេះកីឡាករកំណើតខ្មែរជម្រើសជាតិអាមេរិក ពិសី ប្រកួតផ្ដាច់ព្រ័ត្រ
- 2017-05-05 23:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះកីឡាករកំណើតខ្មែរជម្រើសជាតិអាមេរិក ពិសី ប្រកួតផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
កីឡាករលោតទឹកជម្រើសជាតិអាមេរិកដើមកំណើតខ្មែរ Jordan Pisey Windle នឹងអាចប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃសៅរ៍នេះសម្រាប់ការប្រកួតពានរង្វាន់ FINA Diving Grand Prix San Juan បន្ទាប់ពីធ្វើបានល្អសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលថ្ងៃទី៤ ខែឧសភាកន្លងទៅនេះ។
ការប្រកួតលោតទឹកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងទៅនេះ កីឡាករជម្រើសជាតិអាមេរិកដែលមានឈ្មោះខ្មែរថា ពិសីរកបាន៤១២.៣៥ពិន្ទុក្នុងវិញ្ញាសាលោតទឹកកម្ពស់៣ម៉ែត្រផ្នែកបុរស។ នៅវគ្គផ្តាច់ព្រ័ត្រជាមួយ Jordan Pisey ប្រជុំដោយជើងខ្លាំងមកពីប្រទេសផ្សេងៗដូចជា Sebastian Morales មកពីប្រទេសកូឡុំប៊ី កីឡាករ Matthieu Rosset មកពីបារាំង France កីឡាករ Chengming Liu មកពីចិន កីឡាករ James Heatly មកពីអង់គ្លេស និងកីឡាករ Liam Stone មកពីNew Zealand៕