សមាជិក​២​រូប​របស់ T-ara មិន​បាន​ចូល​រួម​អាល់ប៊ុម​ចុងក្រោយ

  • 2017-05-07 02:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​សេចក្ដី​ប្រកាស​របស់​ផលិតកម្ម MBK ថា​ក្រុម​ចម្រៀង​ T-ara នឹង​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​លើក​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ខែ​ មិថុនា​ ខាង​មុខ​នេះ ពេល​នេះ​ផលិតកម្ម​លើក​ឡើង​ជា​ថ្មី​សមាជិក​២​រូប​នឹង​មិន​បាន​ចូល​រួមទេ​។

សមាជិក​២​រូប​របស់​ក្រុម​ចម្រៀង T-ara គឺ Soyeon និង Boram នឹង​មិន​ចូល​រួម​ក្នុង​អាល់ប៊ុម​ចុងក្រោយ​ មុន​នឹង​បំបែក​ក្រុម​នោះ​ទេ។ ដោយ​មូល​ហេតុ​នោះ​គឺ​កុង​ត្រា​របស់​អ្នក​ទាំង​២​គឺ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ១៥ ខែ​ឧសភា ខាង​មុខ​នេះ។

“យើង​បាន​ចរចា​ជាមួយ​អ្នក​ទាំង​២​ដែរ តែ​ដំណើរការ​មិន​រលូន​ ដូច្នេះ​យើង​សម្រេច​ថា​អាល់ប៊ុម​ចុង​ក្រោយ​នេះ​មាន​តែ​សមាជិក​៤​រូប​ប៉ុណ្ណោះ ហើយ​សម្រាប់​ថ្ងៃ Comeback មិន​ទាន់​ច្បាស់​ដូច​គ្នា ព្រោះ​នៅ​ថត​ចម្រៀង​ឡើង​វិញ" ផលិតកម្ម MBK លើក​ឡើង។​​

ជាក់​ស្ដែង MBK ធ្លាប់​ប្រកាស​ថា​​អាល់ប៊ុម​ចុង​ក្រោយ​នេះ ​នឹង​​ចេញ​នៅ​​ថ្ងៃ​ទី​១ មិថុនា ខាង​មុខ​នេះ ហើយ​សមាជិក​ទាំង​៦​គឺ​ថត​បទ​​ចម្រៀង​ក្នុង​អាល់ប៊ុម​នេះ​រួចរាល់​ហើយ។ ប៉ុន្តែ​ពេល​នេះ​សមាជិក​៤​រូប​ដែល​នៅ​សល់​ត្រូវ​ថត​ចម្រៀង​ឡើង​វិញ​ម្ដង​ទៀត​ ដោយ​ហេតុផល​មិន​អាច​ប្រើប្រាស់​ចម្រៀង​ចាស់​ដែល​មាន​សំឡេង Soyeon និង Boram បាន​នោះ​ទេ៕ ​​​​​​​​ ចុចអាន៖ T-ara នឹង​បញ្ចេញ​អាល់ប៊ុម​ចុង​ក្រោយ​ ខែ​មិថុនា​នេះ​ហើយ

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ Samedy

អត្ថបទថ្មី