ដឹង​មូល​ហេតុ​ ខៀវ សុខារ៉ាវី បាត់​មុខ​ឈឹង​ពី​សិល្បៈហើយ!

  • 2017-05-12 04:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​ជា​មួយ​ Sabay ក្នុង​ពិធី​មង្គលការ​ លី ច័ន្ទសីហា ពិធីការនី ខៀវ សុខារ៉ាវី បាន​ជម្រះ​មន្ទិល​សង្ស័យ​ពីអវត្តមាន​របស់​នាងក្នុង​វិស័យ​សិល្បៈ រយៈពេល​ជិត​១ឆ្នាំ​​នេះ។

នាង​បញ្ជាក់​ថា​ នៅ​ពេល​នេះ​ ខ្លួនបាន​ឈប់​ពី​សិល្បៈ​ហើយ​ ដោយ​រូប​នាង​សម្រេច​ចិត្ត​ធ្វើ​ជំនួញ​វិញ​ម្ដង។ "បើ​កជំនួញ​តូច​មួយ ​រក​ស៊ី​ខ្លួន​ឯង​នៅ​ផ្ទះ" ។ នាង​ឆ្លើយ​ខ្លីៗ។

អតីត​ពិធី​ការិនី​រូប​នេះបញ្ជាក់​ឲ្យ​ដឹង​ពី​មូលហេតុ​ថា៖ "ទោះ​នៅ​បន្ត​ក៏​អត់​មាន​អី​ដែរ​ ព្រោះ​កាល​ខ្ញុំ​ប្រឡូក​ក៏​មិន​សូវ​មាន​ការងារ​ធ្វើ​ដែល អីចឹង​ឈប់​ហើយ​រក​ស៊ី​តែ​ម្ដង​ទៅ"។

រំលឹកផង​ដែរថា ក្នុង​អំឡុង​ឆ្នាំ​២០១០ ​តារា​ស្រី​រូប​នេះ​បាន​ប្រកាស​ដើរ​ចេញ​ពី​វិស័យ​សិល្បៈ​ម្ដង​ហើយ។ ក្រោយមក​ នាង​បាន​វិល​ចូល​វិញ​ក្នុង​ឆ្នាំ​២០១៥ ដោយ​អះអាង​ថា​នាង​ទទួល​បាន​ការងារ​មមារ​ញឹក​ច្រើន។

អាន៖ ខៀវ សុខារ៉ាវី ប្រកែក​រឿង​ប្ដី​លែង ហើយ​នាង​​​រត់​ចូល​សិល្បៈ​វិញ

អាន៖ ខៀវ សុខារ៉ាវី ទីផ្សារ​ខ្ពស់​ក្រោយ​វិល​រក​សិល្បៈ​វិញ

អត្ថបទ៖ សុខណា

អត្ថបទថ្មី