ខៀវ សុខារ៉ាវី ប្រកែករឿងប្ដីលែង ហើយនាងរត់ចូលសិល្បៈវិញ
- 2015-02-12 17:06:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខៀវ សុខារ៉ាវី ប្រកែករឿងប្ដីលែង ហើយនាងរត់ចូលសិល្បៈវិញ
ចន្លោះមិនឃើញ
ខៀវ សុខារ៉ាវី បានវិលចូលសិល្បៈជិតមួយឆ្នាំហើយ បន្ទាប់ពីបានផ្អាកជាច្រើនឆ្នាំមក។ ការវិលចូលសិល្បៈវិញនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា នាងនិងស្វាមីបានចែកផ្លូវគ្នា ប៉ុន្ដែ ខៀវ សុខារ៉ាវី បានច្រានចោលចំពោះព័ត៌មានខាងលើនេះ។
ក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ អ្នកនាង ខៀវ សុខារ៉ាវី បានបដិសេធន៍ទៅនឹងការជជីកសួររបស់ក្រុមអ្នកសារព័ត៌មាន ជុំវិញដំណឹងលែងលះប្ដី និង ដើមហេតុដែលឲ្យនាង វិលចូលសិល្បៈវិញ។ តារាស្រីរូបនេះ មិនបានទទួលស្គាល់ថា បានលែងលះប្ដីឡើយ ។ សុខារ៉ាវី បានលើកឡើងថា៖ "បើខ្ញុំលែងលះប្ដីមែននោះ មកចូលសិល្បៈវិញក៏មិនសប្បាយចិត្តដែរ ខ្ញុំសូមមិននិយាយរឿងជីវិតផ្ទាល់ខ្លួន"។
កន្លងមក ខៀវ សុខារ៉ាវី ទៅណាមកណារថយន្តដែលនាងជិះសុទ្ធតែទំនើបៗ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ហើយថែមទាំងមានអង្គរក្សបើកជូនថែមទៀត។ ប៉ុន្តែ ចាប់តាំងពីវិលចូលសិល្បៈវិញ មិនឃើញមានថយន្តទំនើបៗទាំងនោះជិះឡើយ ឃើញតែដើរជាមួយម្ដាយ ដូចជីវិត កាលចូលសិល្បៈ គ្រាដំបូង។ ចំណុចនេះ ខៀវ សុខារ៉ាវី បានឆ្លើយតបយ៉ាងខ្លីថា រថយន្តទាំងនោះមិនមែនជារបស់នាងឡើយ។
អ្នកនាង ខៀវ សុខារ៉ាវី បានបាត់មុខពីសិល្បៈជាង ៥ ឆ្នាំ មកហើយ បន្ទាប់ពី អាពាហ៍ពិពាហ៍របស់នាង ជាមួយ លោក ស៊ុក សុភា ត្រូវបានរំលាយ។ ក្រោយមកតារាស្រីម្នាក់នេះត្រូវបាន សារព័ត៌មានក្នុងស្រុកជាច្រើនរាយការណ៍មកថា នាងបានរៀបការជាមួយលោកផ្កាយ ២ ហើយទទួលបានកូនប្រុសម្នាក់។ តែជារឿយៗ ម្ដាយរបស់នាងបានប្រកែកថា សុខារ៉ាវី មិនបានរៀបការជាមួយលោកផ្កាយ ២ ឡើយ គឺនាងរៀបការជាមួយអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ហើយបានចេញទៅរស់នៅជាមួយ ស្វាមី។
ការវិលចូលសិល្បៈឡើងវិញនេះ ខៀវ សុខារ៉ាវី បានបញ្ចាក់ប្រាប់ថា ព្រោះតែស្រលាញ់ចង់ស្ដារកេរ្តិ៍ឈ្មោះឡើងវិញប៉ុណ្ណោះ។ ជិត១ឆ្នាំមកនេះនាងបានឲ្យដឹងថា បានថតខារ៉ាអូខេ ៤ ទៅ ៥ ផលិតកម្មមកហើយ ក្នុងនោះមាន រស្មីហង្សមាស សាន់ដេ បុប្ផា រ៉ៃមាស ជាដើម ជាមួយគ្នានោះក៏បានឡើងច្រៀងក៏ដូចជា លេងហ្គេម នៅតាមបណ្ដាស្ថានីយទូរទស្សន៍បន្តបន្ទាប់ផងដែរ។
ខៀវ សុខារ៉ាវី មិនបានរំពឹងថា កេរ្តិ៍ឈ្មោះរបស់នាងអាចស្ដារឡើងដូចដើមឡើយ ប៉ុន្តែ នាងប្ដេជ្ញាចិត្តថា នឹងខំប្រឹង៕
អានអត្ថបទ៖ សេង សូណា សូមទោស រឿង សិចស៊ី
អានអត្ថបទ៖ រឿង “ហនុមាន” សម្ពោធហើយ ពិតជាវាយមិនចាញ់ចិនហុងកុងមែន
អានអត្ថបទ៖ សុគន្ធ និសា ក្លាយជាទូតសុច្ឆន្ទៈអង្គការលើកកម្ពស់ការអានសៀវភៅ Sipar
អត្ថបទ៖ ខុត សីហា