សេង សូណា សូមទោស រឿង សិចស៊ី
- 2015-02-11 18:37:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេង សូណា សូមទោស រឿង សិចស៊ី
ចន្លោះមិនឃើញ
តារាសម្ដែង សេង សូណា បានសូមអភ័យទោសចំពោះទស្សនិកជន នូវការស្លៀកសិចស៊ី នៅក្នុងរឿង "ហនុមាន"។
សេង សូណា បាននិយាយថា ដោយសារតែអ្នកដឹកនាំសម្ដែងតម្រូវឲ្យនាងដើរតួជាតារាសិចស៊ី គួបផ្សំនាង ជាតារាបែបនេះស្រាប់ក៏សម្រេចចិត្តធ្វើតែម្ដងទៅ។ សេង សូណា ទទួលស្គាល់ថា ក្នុងឈុតមួយចំនួនក្នុងរឿង "ហនុមាន"នេះ នាងពិតជាសិចស៊ីជ្រុលហួសហេតុមែន ដូចនេះសូមទស្សនិកជនកុំប្រកាន់ ដោយនាង ចាត់ទុកថា នេះគ្រាន់តែជាសិល្បៈប៉ុណ្ណោះ។
ក្នុងសាច់រឿងទាំងមូល សេង សូណា ស្ទើរតែមិនមានប្លង់និយាយសោះ ត្បិតអីតារាស្រីម្នាក់នេះ គ្រាន់តែតួសម្ដែងស្រីកំដរ និង ជាសង្សារកូនប្រុសមេសង្គមងងឹត។ ចុងក្រោយ តារាស្រីម្នាក់នេះ បានស្លាប់។
ទាក់ទងនឹងការសម្ដែងរបស់ សេង សូណា លោក Jimmy Henderson ដែលជាអ្នកដឹកនាំសម្ដែងរឿងនេះ បានសរសើរថា សេង សូណា ពិតជាសម្ដែងបានល្អខ្លាំងណាស់។ លោកថា ទោះជា មិនមានប្លង់និយាយច្រើន ប៉ុន្តែ តារាស្រីម្នាក់នេះត្រូវបានគេចាប់អារម្មណ៍ច្រើនគួរសម។
សេង សូណា បានប្រឡូកសិល្បៈច្រើនឆ្នាំមកហើយ តារាស្រីម្នាក់នេះទើបតែត្រូវបានទស្សនិកជនចាប់អារម្មណ៍ជាង១ឆ្នាំ មកនេះ ដោយសារតែដើមទ្រូងរបស់នាង។ ដោយសារតែភាពសិចស៊ី ហួសហេតុនេះ សូណា ត្រូវបានគេរិះគន់មិនតិចឡើយ ។ ទោះបីបែបនេះក្ដី តារាស្រីម្នាក់នេះបានប្រាប់ថា មិនបោះបង់ចោលភាពសិចស៊ីឡើយ ប៉ុន្តែចាប់ពេលនេះទៅរាល់ការបញ្ចេញ នាងមិនធ្វើឲ្យហួសហេតុពេកទៀតនោះទេ៕
អានអត្ថបទ៖ រឿង “ហនុមាន” សម្ពោធហើយ ពិតជាវាយមិនចាញ់ចិនហុងកុងមែន
អានអត្ថបទ៖ សុគន្ធ និសា ក្លាយជាទូតសុច្ឆន្ទៈអង្គការលើកកម្ពស់ការអានសៀវភៅ Sipar
អត្ថបទ៖ ខុត សីហា