លួច​ស្រឡាញ់​គេ ទាំង​ដែល​មិន​ធ្លាប់​និយាយ​រក​គ្នា​ ស្នេហា​នេះ​ទៅ​ជា​យ៉ាង​ណា?

  • 2017-05-14 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ឱ្យ​​ពេញ​វ័យ​ឡើង​ ដឹង​តែ​ចេះ​មាន​ស្នេហា​ហើយ​។ ក្ដី​ស្រឡាញ់​គ្មាន​អ្នក​ណា​អាច​ហាម​ចិត្ត​ខ្លួន​ឯង​បាន​ទេ។ ធីតា​ នារី​កាម៉ាប់​លួច​ស្រឡាញ់​សិស្ស​ច្បង​ខ្លួន​ឯង ដែល​ជា​បុរស​សង្ហា​ប្រចាំ​សកល​​វិទ្យាល័យ។​ លួច​ស្រឡាញ់​បាន​ត្រឹម​តែ​លួច​ស្រឡាញ់​ មុខ​ក៏​គេ​មិន​ដែល​មើល​នាង​វិញ​ផង​។ មួយ​ថ្ងៃ​ៗ​គិត​តែ​ឆែក​តាម​ដាន​ Facebook របស់​គេ ​រឿង​គេ​ដឹង​ខ្ទេច​ជាង​រឿង​ខ្លួន​ឯង​ទៀត​​។ អ្នក​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​លួច​ស្រឡាញ់​គេ​ ប្រាកដ​ជា​យល់​ពី​អារម្មណ៍​របស់​ធីតា​ច្បាស់​​ហើយ​។

តើ​ចុង​ក្រោយ​នាង​អាច​អូស​ទាញ​បុរស​ក្នុង​ក្ដី​ប្រាថ្នា​​ ចូល​មក​ក្នុង​ជីវិត​​នាង​បាន​ទេ? កុំ​ភ្លេច​! រង់ចាំ​អាន​រឿង «បម្រាម​បេះដូង​» ចេញ​ផ្សាយ​ថ្ងៃ​ អង្គារ ទី​១៦ ឧសភា​ ខាង​មុខ​នេះ...​​​

អត្ថបទ៖ Ly Sotheary