Jiyeon ស្រក់ទឹកភ្នែក ក្នុង​ថ្ងៃប្រគំតន្ត្រីជុំគ្នាលើកចុងក្រោយរបស់ T-ara

  • 2017-05-15 06:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រគំ​តន្ត្រី​ចុងក្រោយ​ជុំ​គ្នា​ របស់​ T-araជាមួយ​សមាជិក​ទាំង​ ៦​នាក់​ បាន​បញ្ចប់​ទៅ​ដោយ​ទឹក​ភ្នែក​ទាំង​សមាជិក​ក្នុង​ក្រុម​ និង​អ្នក​គាំទ្រ​ទាំង​អស់​។

កាល​ពី​ថ្ងៃ​ទី​ ១៣ ខែ​ឧសភា​សប្ដាហ៍​មុន​ក្រុម​ចម្រៀង​ T-ara មាន​ការ​ប្រគំ​តន្ត្រី​មួយ​ ជាមួយ​សមាជិក​ក្នុង​ក្រុម​ទាំង​ ៦​នាក់​ ក្នុង​ទីក្រុង​ Taipei ប្រទេស​ Taiwan មុន​ពេល​ដែល​កុងត្រា​របស់​សមាជិក​២​រូប Soyeon និង​ Boram ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១៥។

ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ​ សង្កេត​ឃើញ​ថា​ សមាជិក​ T-ara ទាំង​អស់​បាន​បង្ហាញ​នូវ​ទឹកចិត្ត​អរគុណ​ចំពោះ​អ្នក​គាំទ្រ​របស់​ខ្លួន​ ដែល​បាន​ចូលរួម​ការ​ប្រគំតន្ត្រី​ចុង​ក្រោយ​រួម​គ្នា​របស់​ពួកគេ​។ អំឡុង​ពេល​បញ្ចប់​កម្មវិធី​ T-ara បាន​ពាក់​អាវ​ដែល​មាន​សរសេរ​អក្សរ​ថា​ "FOREVER T-ara” និង​អរគុណ​អ្នក​គាំទ្រ​របស់​ពួកគេ​សម្រាប់​អ្វី​គ្រប់​យ៉ាង​ ។

នៅ​ពេល​នោះ​ដែរ​ អ្នក​គាំទ្រ​បាន​នាំ​គ្នា​ស្រែក​ហៅ​ឈ្មោះ​ T-ara ម្ដង​ហើយ​ម្ដង​ទៀត​ ដែល​នាំ​ឲ្យ​ Jiyeon ស្រក់​ទឹក​ភ្នែក​ ពោរ​ពេញ​ដោយ​អារម្មណ៍​ក្ដុកក្ដួល។​ ជា​ពេល​វេលា​ដែល​មិន​អាច​បំភ្លេច​បាន​ និង​ពេញ​ដោយ​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​បង្ហាញ​ពី​ទឹក​ចិត្ត​ទាំង​ក្រុម​ចម្រៀង​ និង​អ្នក​គាំទ្រ​របស់​ពួកគេ​។

យ៉ាង​ណា​ក្ដី​ T-ara នឹង​ត្រៀម​ចេញ​អាល់ប៊ុម​ថ្មី​មួយ​ទៀត​របស់​ពួកគេ​ ជាមួយ​សមាជិក​ដែល​នៅ​សល់​ ៤​នាក់​ ក្នុង​ខែ​មិថុនា​ខាង​មុខ៕

ចុចអាន​៖ សមាជិក​២​រូប​របស់ T-ara មិន​បាន​ចូល​រួម​អាល់ប៊ុម​ចុងក្រោយ

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី