មើល ៧​ ចំណុច​នេះ​ហើយបាន​​​​ដឹង​​​របៀប​គ្រប់​គ្រង​​លុយ​ខ្មែរ​យើង​ឥលូវ​ទំនើប​ខ្លាំង

  • 2017-05-17 04:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ជំនាន់​​នេះ​ច្បាស់​ជា​មិន​ដឹង​ទេ​​ថា​កាលពី​មិនទាន់​មាន​សេវា​ធនាគារ ចង់​ចាយ ឬ​ ទុក​ដាក់​លុយ​ឲ្យ​សុវត្ថិភាព​ពិបាក​ប៉ុណ្ណា។ បើ​​គ្រាន់​​តែ​មាន​លុយ​​តិច​តួច​នោះ​មិន​ជា​បញ្ហា​អ្វី​ទេ តែ​បើ​មាន​ច្រើន ឬ ត្រូវ​ចាយ​ច្រើន  គឺ​មិន​ងាយ​ស្រួល​ឡើយ ដូច​ជា​ត្រូវ​រក​កន្លែង​ដែល​​មាន​សុវត្ថិភាព​ទុក​លុយ​ឲ្យ​គង់​ ហើយ​ពេល​​ចង់​​ចាយ​ម្ដង​ៗ ត្រូវ​កាន់​លុយ​សុទ្ធ​ច្រើន​តាម​ខ្លួន ដក​ចេញ​ចូល​ដែល​អាច​ប្រឈម​នឹង​ការ​ឆក់​ប្លន់ ឬ ជ្រុះ​បាត់​ជាដើម​ ។

តោះ !​​​ មើល​ថា​ឥលូវ​របៀប​គ្រប់​គ្រង​លុយ​​បាន​ការវិវឌ្ឍន៍​មក​ជា​ទំនើប និង ងាយ​ស្រួល ខុស​ប្លែក​ពី​មុន​យ៉ាង​ម៉េច​ខ្លះ​ ៖   ១. ការ​សន្សំ​លុយ​​៖

ពី​មុន​គេ​ចូល​ចិត្ត​​សន្សំ​លុយ​ដោយ​ការ​​​ដាក់​ក្នុង​​កូន​ជ្រូក​នៅ​ផ្ទះ តែ​ពេល​នេះ​ភាគ​ច្រើន​បាន​ប្ដូរ​មក​សន្សំ​លុយ​ដោយ​ការ​ដាក់​បញ្ញើ​នៅ​ធនាគារ​វិញ ។​ ដាក់​លុយ​នៅ​ធនាគារ​ក្រៅ​ពី​ធានា​បាន​នូវ​សុវត្ថិភាព​១០០%  ថែម​ទាំង​អាច​ទទួល​បាន​ការ​ប្រាក់​ច្រើន​ទៀត (គណនី​មាន​កាល​កំណត់​) ។​ លុយ​សន្សំ​របស់​អ្នក​នឹង​​កើន​ឡើង​ជា​ប្រចាំ​ទាំង​អ្នក​មិន​ដឹង​ខ្លួន​ផង​ ។   ២. ការ​បង់​វិក្កយបត្រ​ផ្សេងៗ

ពី​មុន​ពេល​ត្រូវ​បង់​ថ្លៃ​​សេវា​អ្វីមួយ​ ពិសេស​គឺ បង់​ថ្លៃ​ទឹក​ភ្លើង​រៀង​រាល់​ខែ​​ អ្នក​ត្រូវ​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ ​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ផ្ទាល់​ ហើយ​ប្រជ្រៀត​គ្នា ​ឬ​ត្រូវ​តម្រង់​ជួរ​រង់​ចាំ​បង់។ តែ​ពេល​នេះ​តាមរយៈ​កម្មវិធី ABA Mobile គេ​អាច​បង់​ថ្លៃ​ទឹក​-​ភ្លើង​បាន​យ៉ាង​ឆាប់​រហ័ស​ពី​គ្រប់​ទី​កន្លែង និង គ្រប់​ពេល​វេលា​ដោយ​គ្រាន់​តែ​ចុច​ទូរស័ព្ទ ។ ​អ្នក​ក៏​អាច​ប្រើប្រាស់​​កម្មវិធី​នេះ​បង់​ថ្លៃ​សេវា​ផ្សេង​ជា​ច្រើន​ទៀត​បាន​ដែរ ដូចជា ដាក់​លុយ​ទូរស័ព្ទ(បាញ់​លុយ​ចូល​តែ​ម្ដង​ដោយ​មិនបាច់​វាយ​លេខ​កូដ​សម្ងាត់​)  បង់​ថ្លៃ​សេវា​អ៊ីនធឺ​ណេត  បង់ថ្លៃ​សាលា​រៀន​ បង់​ថ្លៃ​ទូរទស្សន៍​ខ្សែ​កាប ...។

៣.វេរ​លុយ​ទៅ​មក​ឆាប់រហ័ស​​៖

ពីមុន​ចង់​ជូន​លុយ​នរណា​ម្នាក់​ គឺ​ត្រូវ​ទៅ​ជួប​រួច​ហុច​លុយ​ឲ្យ​គេ​ដោយ​ផ្ទាល់​ទើប​ធានា​បាន​ថា​​លុយ​ពិតជា​ដល់​ដៃ​គេ​ប្រាកដ​មែន ។​ តែ​សម័យ​នេះ​ទោះ​មិន​បាន​ជួប​មុខ​​​ផ្ទាល់​ក៏​លុយ​ធានា​ថា​ដល់​ដៃ​អ្នក​ទទួល​ដែរ ព្រោះ​ប្រើ​កម្មវិធី ABA Mobile អ្នក​អាច​ចុច​ទូរស័ព្ទ​ដើម្បី​វេរ​លុយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក វេរ​ភ្លាម ទទួល​​បាន​ភ្លែត  វេរ​បាន​គ្រប់​ម៉ោង​ពេល​ គ្រប់កន្លែង​ និង​ធានា​សុវត្ថិភាព​ខ្ពស់​  ពិសេស​​ឥត​គិត​ថ្លៃ​ទេ (រវាង​ម្ចាស់​គណនី​ធនាគារ​ ABA ដូចគ្នា​)។ លែង​ពិបាក​គិត​ទៀត​ហើយ​ពេល​ត្រូវ​វេរ​លុយ​ឲ្យ​គ្នា​​ ពិសេស​ពេល​លុយ​​មាន​កន្ទុយ​កាក់​សេន ដូចជា​ ២.៧៥ដុល្លារ ឬ ៥.៨៥ដុល្លារ ដោយ​ប្រើប្រាស់​សេវា​វេរ​លុយ​របស់​ ABA Mobile។

៤.ដក​លុយ​ពី ATM មិន​បាច់​មាន​កាត ឬ ផ្ញើ​លុយ​ឲ្យ​អ្នក​អត់​មាន​គណនី​ធនាគារ​ក៏បាន

កាល​ពី​​មុន​ចង់​ដក​លុយ​ពី​ទូរ ATM ត្រូវតែ​​ដាក់​កាត ATM ចូល​ក្នុង​​ម៉ាស៊ីន​របស់​វា​​ទើប​ដក​លុយ​បាន។ តែ​រឿង​ចៃដន្យ​អាច​កើត​មាន​គ្រប់​ពេល​វេលា​​ ពេល​ខ្លះ​អ្នក​អាច​ត្រូវ​ការ​ចាយ​លុយ​ជា​បន្ទាន់​ចំ​ពេល​គ្មាន​​​​​កាបូប​លុយ ឬ ​កាត ATM ជាប់​ខ្លួន ។ បើ​កាល​ពី​មុន​គឺ​ចប់​ហើយ តែ​ពេលនេះ​​អត់​បញ្ហា! ព្រោះ​ប្រើ​ប្រាស់​កម្មវិធី ​ABA Mobile អ្នក​អាច​ចុច​ទូរស័ព្ទ​​ផ្ញើ​លុយ​ទៅ​ម៉ាស៊ីន​ ATM និង​ដក​លុយ​​​ប្រើ​​​បាន​ភ្លាម​ៗ ​ដោយ​មិនបាច់​មាន​កាត​ធនាគារ ហើយ​សុវត្ថិភាព​នៅ​តែ​ធានា​បាន​១០០%។   មុខងារ​នេះ​ក៏​អាច​ឲ្យ​អ្នក​ផ្ញើ​លុយ​ទៅ​មនុស្ស​គ្រប់​គ្នា​ទោះ​អ្នក​មិន​មាន​គណនី​ធនាគារ​  ហើយ​អ្នក​ទទួល​​​អាច​ទៅ​ដក​លុយ​បាន​គ្រប់​ពេល​​​ដែលគេ​ទំនេរ​ នៅ​តាម​ទូរ ATM របស់​ធនាគារ​ ABA ដែលដំណើរការ២៤ម៉ោង ពេញ​មួយ​សប្តាហ៍​គ្មាន​ថ្ងៃ​សម្រាក ។​ លែង​បារម្ភ​រឿង​បាត់​លុយ​ពេល​ផ្ញើ​លុយ​ទៅ​ស្រុក​តាម​ឡាន​ឈ្នួល​ដោយ​ការ​ប្ដូរ​មក​ប្រើ​សេវា​ E-Cash​ របស់​កម្មវិធី ​ABA Mobile ក្នុង​ទូរស័ព្ទ​វិញ​ ។​

៥.ចាយ​លុយ​ដោយ​ប្រើ​​កាត

គិត​មើល​តើ​ងាយ​ស្រួល​កម្រិត​ណា កាន់​តែ​កាត​តូច​មួយ​មាន​តម្លៃ​ស្មើ​លុយ​រាប់​ពាន់​ដុល្លារ​ ហើយ​ទោះ​ជ្រុះ​បាត់​ ឬ ត្រូវ​គេ​លួច​ ក៏​គេ​មិន​អាច​​យក​ទៅ​ចាយ​ផ្ដេសផ្ដាស​បាន​ដែរ។​​ សម័យនេះ​ចង់​ដើរ ​ផ្សារ​ពេញមួយថ្ងៃ ឬ ចូល​ហាង​ថ្លៃ​ៗ មិនបាច់​បារម្ភ​រឿង​ ដក​លុយ​ចេញចូល​​ រាប់​លុយ ឬ ​មើល​លុយ​សុទ្ធ​ ឬ​ក្លែង​ក្លាយ​ទៀត​ទេ ព្រោះ​ថា​កាត​ធនាគារ​​មួយ(Visa , MasterCard, Union Pay …) ​អាច​ប្រើ​ប្រាស់​ទូទាត់​បាន​ទាំង​អស់​ដូច​ប្រើ​ប្រាស់​លុយ​សុទ្ធ​ដែរ ​ពិសេស​អ្នក​អាច​ទូរ​ទាត់​បាន​លឿន​ និង​ច្បាស់​លាស់​បំផុត។   ៦.ទិញ​ទំនិញ​អនឡាញ​ដោយ​ប្រើ​កាត​និមិត្ត​ម៉ាស​ស្ទឺកាត ​(Virtual Master Card)​

នេះ​ជា​បច្ចេកវិទ្យា​ថ្មី​បំផុត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ​ដើម្បី​ធានា​បាន​ថា​ការ​ចាយ​លុយ​តាម​អនឡាញ​មាន​សុវត្ថិភាព​ខ្ពស់​ ដោយ​មិន​បារម្ភ​ត្រូវ​គេ​លួច​ចូល​គណនី​ធនាគារ​អ្នក​លួច​លុយ​ដូច​កាល​ពី​សម័យ​មុន​ឡើយ ។ អ្នក​​អាច​​​បង្កើត​កាត​និមិត្ត​ម៉ាសស្ទឺកាត មួយ​ភ្លាមៗ យ៉ាង​ងាយ​ស្រួល​ដោយ​ខ្លួន​ឯង​តាម​រយៈ ​i​Bank​i​n​g ក្នុង​វេបសាយ​របស់​ធនាគារ ABA ។ រួច​រាល់​អ្នក​នឹង​ទទួល​បាន​រូប​ម៉ាស​ស្ទឺកាត​មួយ ពេញ​លេញ​ក្នុង​ទូរស័ព្ទ​ ​ដើម្បី​ទិញ​ទំនិញ​ក្នុង​ផ្សារ​អនឡាញ​ទូ​ទាំង​ពិភពលោក។​

៧.ដាក់​លុយ​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​ស្វ័យ​ប្រវត្តិ​​របស់​ធនាគារ

កាល​ពី​មុន​ចង់​យក​លុយ​ទៅ​ដាក់​បញ្ញើ​នៅ​ធនាគារ​ម្ដង​ៗ​ ត្រូវ​ទៅ​ម៉ោង​ធនាគារ​​ធ្វើការ ហើយ​ពេល​ខ្លះ​ត្រូវ​ចាប់​លេខ​រង់​ចាំ​រាប់​ម៉ោង ប្រសិន​បើ​មាន​អតិជន​​ច្រើន ។​

តែ​បច្ចុប្បន្ន​នៅ​ធនាគារ​ ABA មាន​ម៉ាស៊ីន​ដាក់​ប្រាក់​ស្វ័យ​ប្រវត្តិ​ធ្វើការ​​២៤​ម៉ោង​គ្មាន​ថ្ងៃ​សម្រាក ដែល​អ្នក​អាច​យក​លុយ​ទៅ​ដាក់​បញ្ចូល​ក្នុង​គណនី​របស់​អ្នក​បាន​ដោយ​ខ្លួន​ឯង​​គ្រប់​ម៉ោង​ពេល​យ៉ាង​ងាយ​ស្រួល និង​ធានា​សុវត្ថិភាព មិន​បាច់​រង់​ចាំ​យូរ​ឡើយ។

៧​ ចំណុច​ខាង​លើ​នេះ​គឺ​ជា​របត់​ថ្មី​បំផុត​នៃ​ការ​គ្រប់​គ្រង​​លុយ​កាក់​​របស់​ខ្មែរ​យើង​បច្ចុប្បន្ន​ដែល​គេ​ជឿ​ជាក់​ថា​​ពិត​ជា​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយ​ស្រួល​ប្រាកដ​មែន។

បើ​យល់​ស្រប ? អ្នក​អាច​ចាប់​ផ្ដើម​បើក​គណនី​​នៅ​ធនាគារ ABA និង ប្រើ​កម្មវិធី ABA Mobile ឥលូវ​នេះ ដោយ​ចំណាយ​ពេល​តែ​ ១០នាទី​ប៉ុណ្ណោះ​នៅ​តាម​សាខា​ធនាគារ​ដែល​នៅ​ក្បែរ​អ្នក​បំផុត​។

ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វេបសាយ​ផ្លូវ​ការ ABA Mobile

អត្ថបទ៖ លីដា

អត្ថបទពេញនិយម