Facebook ត្រៀមចេញមុខងារកុម្ម៉ង់ម្ហូបដ៏ពិសេស
- 2017-05-22 02:38:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook ត្រៀមចេញមុខងារកុម្ម៉ង់ម្ហូបដ៏ពិសេស
ចន្លោះមិនឃើញ
Facebook ត្រូវគេរកឃើញថាកំពុងដាក់ដំណើរការសាកល្បងមុខងារកុម្ម៉ង់អាហារតាមភោជនីយដ្ឋាននានា ហើយបច្ចេកវិទ្យាថ្មីនេះនឹងដំណើរការនៅលើគេហទំព័រ និងកម្មវិធីទូរសព្ទរបស់Facebook ដូចនេះមានន័យថាអ្នកប្រើប្រាស់ អាចកុម្ម៉ង់អាហារគ្រប់ប្រភេទដោយពុំចាំបាច់ចាកចេញពីបណ្ដាញសង្គមនេះឡើយ។
មុខងារថ្មីនេះ Facebook បានសហការជាមួយ Delivery.com និង Slice ដើម្បីធ្វើការដឹកជញ្ជូន និងប្រតិបត្តិការសាកល្បង ខណៈមុខងារថ្មីនេះមានប្រើមុនដំបូងក្នុងសហរដ្ឋអាមេរិកជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ។ អ្នកប្រើប្រាស់អាចសាកល្បងមុខងារថ្មីនេះ ដែលរកបាននៅរបារនៃគេហទំព័រ ឬក៏នៅក្រោមមីនុយមេកម្មវិធីទូរសព្ទរបស់ Facebook។
បច្ចេកវិទ្យាថ្មីនេះនឹងបង្ហាញពីទិន្នន័យភោជនីយដ្ឋានដែលក្នុងតំបន់ដែលអ្នកអាចកុម្ម៉ង់បាន ហើយក៏អាចធ្វើការទូទាត់សាច់ប្រាក់ និងការកំណត់នានានៅលើ Facebook ផ្ទាល់តែម្ដង៕
អានបន្ត ៖