តេន្នីស៖ Djokovic រើស​យក​លោក​ Agassi ជា​គ្រូ​បង្វឹក​ថ្មី​

  • 2017-05-23 03:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Novak Djokovic បាន​រើស​យក​លោក Andre Agassi ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ខ្លួន​បន្ទាប់​ពី​លេង​ដោយ​គ្មាន​គ្រូ​បង្វឹក​មួយ​រយៈ​មក​ហើយ​។

Djokovic (ឆ្វេង) និង​លោក Agassi (កណ្តាល)

កីឡាករ​វាយ​តេន្នីស​លេខ​ពីរ​ពិភពលោក​បាន​ប្រកាស​ឲ្យ​ដឹង​​ក្រោយ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ Italian Open ក្រោម​ថ្វី​ដៃ Alexander Zverev ក្នុង​លទ្ធផល​ ៦-៤, ៦-៣។ Djokovic បាន​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក​ចាស់​លោក​ Marian Vajda ដែល​បង្វឹក​រូប​គេ​សឹង​តែ​មួយ​អាជីព​​កាល​ពី​ដើម​ខែ។

ចំពោះ​លោក Andre Agassi គ្រូ​បង្វឹក​ថ្មី​​វិញ​មាន​ប្រវត្តិ​មិន​ធម្មតា​ គឺ​ជា​អតីត​កីឡាករ​វាយ​តេន្នីស​ជនជាតិ​អាមេរិក​ ហើយ​ធ្លាប់​កាន់​តំណែង​លេខ​មួយ​ពិភពលោក​កាល​ពី​ឆ្នាំ​១៩៩៥ និង​ជា​ម្ចាស់​ពាន Grand Slam ៨​សម័យ​កាល៕

ចុចអាន៖

ចប់​រដូវ​កាល​ក្រុម​នៅ Premier League បាន​លុយ​ប៉ុន្មាន​សម្រាប់​ចំណាត់​ថ្នាក់​ខ្លួន?

Iniesta ៖ Real Madrid ​សម​នឹង​ឈ្នះ​ពាន​ហើយ ព្រោះ​ពួកគេ​ល្អ​ជាង​យើង

១២​ ខែ​ចុងក្រោយ Ronaldo កាន់​ពាន​សំខាន់​ៗដល់​ទៅ​ ៦

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី