ឋានន្តរសក្ដិ និងថ្នាក់របស់មន្ត្រីរាជការមិនផ្លាស់ប្ដូរទៅតាមកម្រិតសញ្ញាបត្រនោះទេ
- 2017-05-25 07:35:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឋានន្តរសក្ដិ និងថ្នាក់របស់មន្ត្រីរាជការមិនផ្លាស់ប្ដូរទៅតាមកម្រិតសញ្ញាបត្រនោះទេ
ចន្លោះមិនឃើញ
ការផ្លាស់ប្ដូរ ក្របខណ្ឌឋានន្តរសក្ដិ និងថ្នាក់របស់មន្ត្រីរាជការមិនត្រូវបានអនុវត្តឡើយ។ នេះបើយោងតាម មាត្រា២ នៃអនុក្រឹត្យស្ដីពីការផ្លាស់ប្ដូរក្របខណ្ឌ ឋានន្តរសក្ដិ និងថ្នាក់របស់មន្ត្រីរាជការស៊ីវិល ដែលផ្សព្វផ្សាយដោយ ក្រសួងមុខងារសាធារណនៃព្រះរាជាណាចក្រកម្ពុជា។
តាមអនុក្រឹត្យនេះ មាត្រា២ បានចែងយ៉ាងដូច្នេះថា ការផ្លាស់ប្ដូរ ក្របខណ្ឌឋានន្តរសក្ដិ និងថ្នាក់របស់មន្ត្រីរាជការមិនត្រូវបានអនុវត្តឡើយ លើកលែងតែមានករណីដូចចែងក្នុងមាត្រា៣ នៃអនុក្រឹត្យនេះ។
បើតាមមាត្រា៣ នៃអនុក្រឹត្យនេះ បានចែងថា ការផ្លាស់ប្ដូរក្របខណ្ឌទៅតាមកម្រិតសញ្ញាបត្រ ធ្វើទៅបាន តែតាមរយៈការប្រឡងប្រជែងផ្ទៃក្នុងរបស់ក្រសួង ស្ថាប័ន ដែលគ្រប់គ្រងក្របខណ្ឌនោះ។
សូមចុចអាន៖ ដំណឹងល្អ! ក្រសួងទេសចរណ៍ប្រកាសជ្រើសរើស មន្ត្រីក្របខ័ណ្ឌជាច្រើនកន្លែង
ការផ្លាស់ប្ដូរក្របខណ្ឌ និងឋានន្តរសក្ដិ និងថ្នាក់ទៅតាមកម្រិតសញ្ញាបត្រក៏អាចធ្វើទៅបានដែរ ចំពោះករណីមន្ត្រីរាជការនោះ ធ្លាប់ទទួលប្រាក់បៀវត្សទៅតាមកម្រិតសញ្ញាបត្រ ហើយដែលត្រូវតែងតាំងឱ្យកាន់មុខដំណែងណាមួយ ដែលមុខដំណែងថ្មីនេះទាបជាងក្របខណ្ឌ ដោយបានគិតតាមសញ្ញាបត្រ។
ខាងក្រោមនេះជាអនុក្រឹត្យស្ដីពីការផ្លាស់ប្ដូរក្របខណ្ឌមន្ត្រីរាជការ៖
សូមចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន៖ បច្ចេកវិទ្យាកាន់តែជឿនលឿន អាចបង្កហានិភ័យដល់វិស័យការងារ