ទី​បំផុត​ សៅ ឧត្តម​ កុង​ត្រា​៣​ឆ្នាំ​​ ថត​ភាព​យន្ត​​ផ្ដាច់​មុខ​ឲ្យ​ផលិតកម្ម​​ធំ​១​

  • 2017-05-30 04:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​​អតីត​បេក្ខភាព Cambodian Idol រដូវ​កាល​ទី១​ សៅ ឧត្តម​ បាន​សម្រេច​ចិត្ត​ចុះ​កុង​ត្រា​ជាមួយ​ផលិត​កម្ម​ LD ​រយៈ​ពេល​៣​ឆ្នាំ​ថត​ខ្សែ​ភាព​យន្ត​។

សៅ ឧត្តម ​បាន​លើក​ឡើង​ថា​នៅ​ពេល​នេះ​លោក​គឺ​ជា​តារា​ចម្រៀង​ និង​សម្ដែង​ផ្ដាច់​មុខ​ឲ្យ​ផលិត​កម្ម​LD ​ដោយ​ក្នុង​១​ឆ្នាំ​​ត្រូវ​ថត​៣​ទៅ​៤​រឿង​ឲ្យ​ផលិតកម្ម​ តែ​បើ​មាន​ផលិត​កម្ម​ផ្សេង​ទាក់​ទង​ឲ្យ​ថត​រឿង​ ត្រូវ​តែ​មាន​ការ​អនុ​ញាតិ​​ពី​ផលិត​កម្ម​​ LD ជា​មុន​សិន​ទើប​​ទទួល​ថត​បាន មិន​អាច​សម្រេច​ចិត្ត​ដោយ​គ្មាន​ការពិភាក្សា​​ជាមួយ​ម្ចាស់​ផលិត​កម្ម​បាន​ឡើយ​។

“​ទាក់​ទង​ និង​ការ​សម្ដែង​នេះ​ដែរ​ ខ្ញុំ​មិន​ប្រកាន់​តួឯក​ឬ​តួ​រង​ទេ​ ឲ្យ​តែ​ផលិត​កម្ម​គិត​ថា តួ​អ្វី​ដែល​ស័ក្ដិ​សម​សម្រាប់​ខ្ញុំ​ គឺ​ខ្ញុំ​ថត​ទាំង​អស់​ ព្រោះ​ក្នុង​នាម​ជា​អ្នក​សិល្បៈ​យើង​ត្រូវ​ចេះ​ឲ្យ​បាន​ច្រើន​ ។ ហើយ​រឿង​ដែល​ខ្ញុំ​នឹង​ចេញ​ថត​ក្នុង​ពេល​ឆាប់ៗ​នេះ​ "កូន​ប្រសា​ឡឺកឺ​"។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី សៅ ឧត្តម​។

ដោយ​ឡែក​ចាង​ហ្វាង​ម្ចាស់​ផលិតកម្ម​ LD វិញ​លោក លៀក លីដា បាន​អះ​អាង​ថា​ ចាប់​ពី​ពេល​នេះ​ទៅ​ សៅ ឧត្តម គឺ​ជា​តារា​សម្ដែង​ និង​ចម្រៀង​របស់​ផលិត​កម្ម​ LD ។​ ឧត្តម នឹង​មាន​បទ​ចម្រៀង​Original Song ជាច្រើន​បទ​ទៀត​ចេញ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ក្រោយ​​ជា​បន្ត​បន្ទាប់​ទៀត​៕​

រឿងរ៉ាវទាក់ទង សៅ ឧត្តម

ព័ត៌មានទាក់ទង​ភាព​យន្ត​ជាតិ​

ដល់ក! សន្ទុះ​ចិត្ត​ខ្លាំង គណៈកម្មការ Got Talent ម្នាក់ដល់​ថ្នាក់​ស្រាតខោមុខ​កាណុង​កាមេរ៉ា!

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម