​អ្នក​គាំទ្រ​ Real យក​ប្រាក់ ៣០​ម៉ឺន​រៀល​ជូន​ស្ត្រី​ក្រី​ក្រ​កើត​​ជំងឺ​មហារីក​ម្នាក់

  • 2017-05-30 07:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​សប្បុរសធម៌​​ ដែល​ជា​អ្នក​គាំទ្រ​ Real Madrid នៅ​កម្ពុជា​បាន​នាំ​យក​ថវិកា​ចំនួន ៣០​​ម៉ឺន​រៀល និង​​​​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​មាន​ដូច​ជា ត្រីខ​​កំប៉ុង ទឹក​ដោះ​គោ និង​​ទឹក​ផ្លែឈើ​ជាដើម​ ទៅ​ជូន​ស្ត្រី​ម្នាក់​​​​ដែល​​មាន​ជីវភាព​ក្រីក្រ និង​ទើប​តែ​សម្រាល​កូន​រួច ថែម​ទាំង​រង់​ចាំ​ការ​​វះកាត់​ជំងឺ​មហារីក​សុដន់​នៅ​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ (ពេទ្យ​រុស្ស៊ី​) កាល​ពី​ព្រឹក​មិញ​នេះ។

ក្រុម​អ្នក​គាំទ្រ​ Real Madrid ជូន​ជំនួយ​

​​ក្រុម​អ្នក​គាំទ្រ​ Real Madrid នៅ​កម្ពុជា​​បាន​ធ្វើ​ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​មួយ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​​ឧសភា ឆ្នាំ​២០១៧ នៅ​​ទីលាន​បាល់ទាត់ KMH Park ​ដែល​មាន​ចំនួន ៤ ក្រុម​ធ្វើ​ការ​ប្រកួត​ ដើម្បី​ស្វែង​រក​ប្រាក់​ជួយ​អ្នក​ក្រីក្រ​​នៅ​កម្ពុជា។

ក្រុម​ទាំង ៤ ​រួម​មាន Real Madrid KH, KouPrey FT, NIDER FC និង Level Pro FT ។ ក្រោយ​ធ្វើ​កម្មវិធី​នេះ​ពួក​គេ​ប្រមូល​ប្រាក់​សរុប​​បាន​ចំនួន​ ៤០៥ ​ដុល្លារ​អាមេរិក​ និង​ ២៥​​ ម៉ឺន​រៀល​ ព្រម​ទាំង​សម្ភារៈ​​ សម្រាប់​​ចែក​ជូន​​ដល់​គ្រួសារ​ក្រី​ក្រ​គ្មាន​លុយ​ព្យាបាល​ជំងឺ​ជាដើម៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី