Wenger ប្រាប់ Mbappe មក​ Arsenal ដឹង​​តែ​បាន​ជម្រើស​ទី​១ ល្អ​​​ជាង​​​បម្រុង​ក្នុង​ក្រុម​ផ្សេង

  • 2017-06-07 04:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្រុម Arsenal លោក Arsene Wenger បាន​ប្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe ថា គេ​គួរតែ​ផ្លាស់​ទៅ​ក្លឹប​ណា​ដែល​ធានា​បានលេង​ជម្រើស​ដំបូង។

Wenger សង្ឃឹម​ថា​នឹង​អាច​ទិញ​យក​ Mbappe បាន និង​ធានា​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក្លាយ​ជា​សមាជិក​១១​នាក់​ដំបូង​របស់ Arsenal។ នេះ​បើ​តាម​ Sportsmail។ ដើម្បី​បាន Mbappe ក្រុម ​ Arsenal ត្រូវ​ប្រជែង​ជាមួយ​ក្លឹប​ធំ​ផ្សេង​ទៀត​ដូច​ជ Manchester United, Manchester City និង Real Madrid។

ទោះ​ទិញ​បាន​ឬ​មិន​បាន​យ៉ាងណា Wenger បាន​​អប់រំ​លើ​យុវជន​​បារាំងMbappe ថា គេ​គួរ​តែ​ទៅ​ចូលរួម​ក្នុង​​ក្រុម​មួយ​ដែល​អាច​លេង​ជម្រើស​ដំបូង​បាន។ "​តើ​អ្នក​គិត​ថា តើ​ Mbappeនឹង​ទៅ​ណា? គេ​មាន​ឱកាស​ល្អ​លេង​ក្នុង​ក្លឹប​ធំ​ ប៉ុន្តែ​ត្រូវ​ប្រាកដ​រក​ក្លឹប​ណា​ដែល​បាន​លេង"។ សម្ដី Wenger៕​​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម