ក្រៅ​ពី​គ្រឹឹះស្ថាន​អប់រំ​ធំ​ៗ​២ លោក​តា​ វ៉ិចទ័រ ក៏​ធានា​បណ្ដុះ​បណ្ដាល​កូន​ទាំង៣​របស់ ​អ៊ិត សេដ្ឋាដែរ!

  • 2017-06-09 02:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឃើញ​ពី​ភាព​លំបាក​​របស់​ក្រុម​គ្រួសារ​ អតីតពិធីករ អ៊ិត សេដ្ឋា ធ្វើ​ឲ្យ​ស្ថាប័ន​សិក្សា​ធំៗ​២ គឺ​សាលា​វេស្ទើន និង ប៊ែល​ធី​អន្តរជាតិ បាន​ធានា​ផ្ដល់​អាហារូបករណ៍​ដល់​កូន​ទាំង​៣​របស់​លោក ​អ៊ិត សេដ្ឋា ឲ្យ​រៀន​ដល់​ថ្នាក់​បញ្ចប់។

ជាក់​ស្ដែង​កូនៗ​ទាំង​៣ របស់​លោក​ អ៊ិត សេដ្ឋា បាន​ទទួល​ការ​ឧបត្ថម្ភ​ផ្លូវ​ការ​ហើយ ពី​ឯកឧត្តម​ លី ឆេង អគ្គនាយក ប៊ែលធី គ្រុប នូវ​ការ​សិក្សា​ដោយ​ឥត​បង់​ថ្លៃ​ ១០០% ទាំង​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​។ ថែម​ទាំង ​ផ្ដល់​អាហារូបករណ៍ ១០០% សិក្សា​នៅ​សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ​មួយ​ចប់​កម្មវិធី​សិក្សា​​សម្រាប់​កូន​ស្រី​ច្បង ​កាល​ពី​ម្សិល​មិញ​នេះ។

អាន៖ កូន​ៗ​របស់ អ៊ិត សេដ្ឋា ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ឯកឧត្ដម លី ឆេង ផ្លូវ​ការ ហើយ!

ចំណែក ឯ​សាលា​វេស្ទើនអន្តរជាតិ​វិញ​ មិន​ទាន់​មាន​ការ​អះអាង​ណា​មួយ​ថា កូនៗទាំង​៣ ព្រម​ទទួល​អាហារូបករណ៍​នោះ​នៅ​ឡើយ​ទេ។

ក្រៅ​ពី​នោះ​ លោក​ តាវ៉ិច​ទ័រ បាន​ប្រាប់​ Sabay ថា សម្រាប់​រូប​លោក​ផ្ទាល់ លោក​​នឹង​បណ្ដុះ​បណ្ដាល​កូន​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង៣ បើ​សិន​ជា​ពួក​គេ​មាន​ចំណាប់​អារម្មណ៍​ខាង​ផ្នែក​ដឹក​នាំ​កម្មវិធី។ ប៉ុន្តែ​បើ​គ្មាន​ទេ លោក​នឹង​យក​ពួក​គេ​ ឲ្យ​ធ្វើ​ការ​ក្រៅ​ម៉ោង​ជា​មួយ​លោក ដើម្បី​ទទួល​បាន​កម្រៃខ្លះ​ ទៅ​ចិញ្ចឹម​គ្រួសារ​ជា​បន្ត​បន្ទាប់។

អត្ថបទ៖ សុខណា

អត្ថបទថ្មី