ដឹង​អត់ថា បុរស​ដែល​បាន​លិឍ​ ជា​លើកដំបូង​ហេតុ​អ្វី​ឆាប់​បញ្ចប់​ការ​រួមភេទ​លឿន​ម្លេះ​?

  • 2017-06-11 07:02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាម​ជា​បុរស​ដូចគ្នា ខ្ញុំ​សូម​ហែកកេរ្តិ៍​ខ្លួនឯង​បន្តិច​ទៅ​ចុះ​។ ធម្មតា​លើកដំបូង​ដែល​អ្នក​បាន​រួមភេទ វា​អាច​ជា​ពេលវេលា​មួយ​មាន​ភាព​តក់ស្លុត​ខ្លាំង​ណាស់ ព្រោះ​ថា​សម្រាប់​បុរស គឺ​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​អនុវត្ត​លើ​រឿង​នេះ ដូច្នេះ សម្រាប់​ការ​រួមភេទ​ជា​លើកដំបូង គឺ​ដឹង​ថា​ចៀស​មិន​ផុត​ពី​ការ​ឆាប់​ចេញ​ទឹកកាម និង​បញ្ចប់​ការ​រួមភេទ​ណាស់ ហើយ​វា​ពិតជា​ប៉ះពាល់​ដល់​ខាង​ស្រី​ខ្លាំង​ណាស់​ដែរ​ហើយ​។ ចង់ដឹងថា ហេតុអ្វី​បានជា​អ៊ីចឹង​នោះ​ទេ​? វា​ក៏​ព្រោះតែ​ហេតុផល​ពីរ​ចំណុច​ខាង​ក្រោម​នេះឯង​៖

ឆាប់​ចេញ​ទឹកកាម​ពេក ​ ​ ពេលខ្លះ សម្ពាធ​នៃ​ការ​រួមភេទ​សម្រាប់​ពេល​វេលា​ដំបូង​បំផុត អាច​នឹង​ធ្វើឲ្យ​អ្នក​មាន​បញ្ហា​នៃ​ការ​ឡើង​រឹង​របស់​លិង្គ ឬ​ឆាប់​ចេញ​ទឹកកាម​តែម្តង​។ បញ្ហា​នេះ​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​ដោយសារ​តែ​របៀប​ដែល​អ្នក​យល់ថា ការ​រួមភេទ​មាន​លក្ខណៈ​ខ្លាំងក្លា​ពេក​សម្រាប់​ពេលវេលា​ដំបូង​បែបនេះ​។ បើ​សិន​ជា​អ្នក​ពិតជា​ឆាប់​ចេញ​ទឹកកាម​ពេក​បែប​នេះ ក៏​មិន​បាច់​បារម្ភ​ដែរ ព្រោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​បទពិសោធន៍​នៅ​ថ្ងៃក្រោយ ហើយ​រាងកាយ​នឹង​កែប្រែ​ស្ថានភាព​នេះ​ដោយ​ខ្លួនឯង​ជាមិនខាន​។ ​

លិង្គ​មិន​ព្រម​ឡើង​រឹង​សោះ ​ ​ បញ្ហា​មួយ​ផ្សេងទៀត ដែល​អ្នក​អាច​ប្រឈម​មុខ​ដែរនោះ​គឺ ភាព​ខ្សោយ​របស់​លិង្គ ឬ​លិង្គ​មិន​ព្រម​ឡើង​រឹង​តែម្តង​។ រឿង​នេះ​ភាគច្រើន​កើតឡើង​ដោយសារតែ​សម្ពាធ​ខាង​ផ្នែក​ចិត្តសាស្ត្រ​សម្រាប់​ពេល​វេលា​ជា​លើកដំបូង​របស់​អ្នក​តែម្តង ហើយ​អ្នក​ក៏​មិន​បាច់​បារម្ភ​ដែរ ព្រោះ​វា​នឹង​ដោះស្រាយ​វិញ​ដោយ​ខ្លួនឯង​ទេ​។ យ៉ាងណាមិញ បើសិន​វា​នៅតែ​បន្ត​ទៀត យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ ព្រោះ​វា​អាច​ជា​អាការៈ​មួយ​នៃ​ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​បេះដូង​៕

ប្រភព៖ health.com.kh