អ្នកប្រើ​ SAMSUNG ភ្លេច​កូដ​មុខ​អេក្រង់ គ្មាន​កុំព្យូទ័រ​ក៏​អាច​ធ្វើ​បាន

  • 2017-06-16 04:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​អ្នក​ប្រើប្រាស់​ទូរសព្ទ​ SAMSUNG ច្រើន​ដាក់​លេខ​កូដ​មុខ​អេក្រង់​ ដើម្បី​បញ្ចៀស​ការ​លួច​ចុច​ចូល​​បើក​មើល​ទិន្នន័យ​ផ្សេងៗ​ពី​អ្នក​ដទៃ​។ ចុះ​បើ​ថ្ងៃ​ណា​មួយ​ភ្លេច ឫ ក្មេង​ចុច​ច្រើន​ដង​បង្ក​ឱ្យ​ទូរសព្ទ​គាំង តើ​អ្នក​នឹង​ធ្វើ​បែប​ណា? ត្រង់​ចំណុច​នេះ​មិន​បាច់​ទៅ​រក​ជាង​ក៏​បាន មិន​បាច់​មាន​កុំព្យូទ័រ​ក៏​បាន​ Sabay នឹង​ប្រាប់​ពី​វិធី​ងាយ​ៗ​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​។​

+វិធី​ Hard Rest ទូរសព្ទ​ SAMSUNG:

ជា​ធម្មតា​យើង​មិន​អាច​ចូល​ទៅ​កាន់​ដល់​ Settings ក្នុង​ទូរសព្ទ​ដើម្បី​ Reset បាន​ទេ ព្រោះ​ទូរសព្ទ​ជាប់​គាំង​កូដ​អេក្រង់​ ម្ល៉ោះ​ហើយ​មាន​តែ Reset តាម​ Key សម្ងាត់ ដែល​យើង​ហៅ​ថា Hard Reset ។

ចំពោះ​ពពួក​ SAMSUNG មួយ​ចំនួន​ធំ​យើង​ត្រូវ​:

  • បិទ​ម៉ាស៊ីន​ឱ្យ​ងងឹត​
  • ចុច​ Volume Up + Home + Power ឱ្យ​ជាប់​ដល់​លោត​ Logo SAMSUNG សឹម​ប្រលែង​ដៃ​ នោះ​វា​នឹង​លោត​ចូល​មុខងារ​ Recovery Mode
  • ប្រើ​ប៊ូតុង​ Volume Up/ Down សម្រាប់​បញ្ជា​ចុះ​ក្រោម ទៅ​រក​ពាក្យ​ Wipe Data/Factory Rest
  • ចុច​ Power ដើម្បី​បញ្ជា​ចូល ​ព្រោះ​ប៊ូតុង​ Power ស្មើ​នឹង​ពាក្យ​ Enter
  • បញ្ជា​យក​ពាក្យ​ Yes-Delete All User Data
  • រង់​ចាំ​ដល់​វា​ Erase ទិន្នន័យ​ម៉ាស៊ីន​ចប់​ជា​ការ​ស្រេច​
  • ក្រោយ​ពេល​ចប់​វា​នឹង​លោត​ចូល​ផ្ទាំង​ Activate ដូច​ទូរសព្ទ​ថ្មី ដែល​ទើប​បើក​ពី​ប្រអប់​អ៊ីចឹង​ ហើយ យើង​ធ្វើ​ការ​ចុច​តាម​លក្ខខណ្ឌ​របស់​វា​ ដើម្បី​ចូល​ទៅ​ប្រើប្រាស់​ធម្មតា​វិញ

*បញ្ជាក់: ការ​ធ្វើ​បែប​នេះ ទាមទារ​ត្រូវ​តែ​បាត់​ទិន្នន័យ​ទាំង​អស់​ពី​ទូរសព្ទ ព្រោះ​វា​គ្មាន​វិធី​ណា​អាច​ Backup ឯកសារ​បាន​ឡើយ​។​

បើ​អ្នក​មាន​ចម្ងល់​ពី​វិធី​ Hard Reset លើ​ទូរសព្ទ​ SAMSUNG ម៉ូដែល​ផ្សេង​ទៀត ដែល​អ្នក​មិន​អាច​ចុច​ចូល​បាន​ សូម​​ Comment នៅ​ខាង​ក្រោម Sabay នឹង​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​អ្នក​ទាំង​អស់​គ្នា​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​​

បន្ត​ចុច​អាន៖

អត្ថបទ៖ កៅ រក្សា