ឡ​សម្ងួត​ស្រូវ​ស្នាដៃ​កូន​ខ្មែរ​លើក​ដំ​បូ​ង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ ពី​អ្នក​វិនិយោគ​លើ​វិស័យ​ស្រូវ អង្ករ​ ​

  • 2017-06-16 07:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឡ​ស​ម្ងួ​ត​ស្រូវ​ស្នាដៃ​កូន​ខ្មែរ​លើក​ដំ​បូ​ង​បាន​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​វិ​និ​យោគ​លើ​វិ​ស័​យ​ស្រូវ​អង្ករ ជាពិសេស​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ក្នុង​ប្រទេស​ផ្ទាល់​តែ​ម្តង​។ ឡ​ស​ម្ងួ​ត​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ត្រូវ​បាន​បង្កើត​ឡើង ដោយ​ក្រុមហ៊ុន​មុំ​វ៉ារិន អ៊ី​ន​វេស​មែន​( Mom Varin investment )​គ្រោង​ដាក់​អោយ​ដំណើរការ​នៅ​ដើម​ ខែ​កក្កដា ខាងមុខ​នេះ​។

ឡសម្ងួតស្រូវស្នាដៃកូនខ្មែរ

​លោក ​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice Cambodia បាន​លើកឡើង​ថា ក្នុងនាម​អ្នក​វិនិយោគិន​ក្នុងស្រុក​ដូចគ្នា​លោក​ស្វាគមន៍​លើ​ការ​វិនិយោគ​ថ្មី លើ​ប្រព័ន្ធ​ឡ​ស​ម្ងួ​ត​ស្រូវ​នេះ ដែល​អាច​ជួយ​ទាំង​គុណភាព និង​តម្លៃ​ស្រូវ​របស់​កសិករ​។​

លោក ឧកញ៉ា សុង សារ៉ន

លោក​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុង​តែ​មាន​ការ​អភិ​វ​ឌ្ឍ​ខាង​វិ​ស័​យ​កសិកម្ម ហើយ​បញ្ហា​ប្រឈម​ខ្វះខាត​ប្រព័ន្ធ​ស​ម្ងួ​ត ដែល​ពឹង​លើ​ព្រះអាទិត្យ នាំ​ឲ្យ​ខូច​កសិផល​ពេល​ផលិត​បាន​ហើយ​។​

​ចំណែក​លោក​ឧកញ៉ា ភូ ពុយ ប្រធាន​សភា​ពាណិជ្ជកម្ម​ប្រចាំ​ប្រចាំ​ខេត្ត​បាត់​ដំបង​បាន​សម្តែង​នូ​វ​សុទិដ្ឋិនិយម​ថា បើ​សិន​ការ​វិនិយោគ​បង្កើត​ឡ​ស​ម្ងួ​ត ក្នុង​ស្រុក​មាន​ទាំង​គុណភាព​និង តម្លៃ​សម​រម្យ​ទៀត​នោះ គឺជា​រឿង​ប្រសើរ​បំផុត ព្រោះ​បច្ចុប្បន្ន​នេះ ការ​ប្រមូល​ផល​របស់​កសិករ​ជួប​បញ្ហា​រឿង​ឡ​សម្ងួត​នេះ​តែ​ម្តង​។​

ឡស​ម្ងួ​ត​ស្វ័យ​ប្រវត្តិ​ប្រើ​ដោយ​ថា​ម​ពល​ហ្គាស ក្រុមហ៊ុន Mom Varin Investment គឺជា​ការ​វិនិយោគ​របស់​កូន​ខ្មែរ​លើក​ដំ​បូ​ង យីហោ​ខ្មែរ V-Camtech ដែល​នឹង​ដាក់​អោយ​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​១ ខែ​កក្កដា ២០១៧​ ខាងមុខ​នេះ ហើយ​ឡស​ម្ងួ​ត​នេះ អាច​ស​ម្ងួ​តបា​ននូ​វ​កសិផល​ច្រើន​ប្រភេទ​ដូចជា ស្រូវ ម្រេច ដំឡូង កាហ្វេ និង​ពោត​ជាដើម​។

​លោក ម៉ុម វ៉ា​រី​ន អគ្គនាយក​ក្រុមហ៊ុន Mom Varin Investment បាន​ថ្លែង​ឲ្យ​ដឹងថា ដោយ​មើល​ឃើញ​ពី​ការ​ព្រួយ​បារម្ភ​របស់​ប្រជា​ពល​រដ្ឋ ខ្វះ​ឡ​សម្ងួត​សម្រាប់​ស​ម្ងួ​ត​ស្រូវ ទើប​ក្រុមហ៊ុន​លោក​បោះ​ទុន វិនិយោគ ដែល​មាន​ទឹកប្រាក់ ២០​ម៉ឺន​ដុល្លារ​អាមេរិក​។ ទិសដៅ​របស់​ក្រុមហ៊ុន​គឺ​ចង់​កាត់បន្ថយ​ការ​នាំ​ចូល​ឡ​ស​ម្ងួ​ត​ពី​ក្រៅ​ប្រទេស ដែល​ពីមុន​ធ្លាប់​ដុត ដោយ​អង្កាម ហើយ​ពេល​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​នូ​វ​ឡស​ម្ងួ​ត​កែច្នៃ​ថ្មី​ប្រើ ដោយ​ស្វ័យ​ប្រព័ន្ធ​ប្រវត្តិ​វិ​ញ​។

​ លោក​បាន​បន្ថែម​ថា នេះ​គឺជា​បង្ហាញ​ទៅ​ពិ​ភព​លោក​បាន​ស្គាល់ នូ​វ​អ្វី​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ​។ ផលិតផល​ខ្មែរ​ក៏​អាច​ល្អ​ជាង​ផលិតផល​នាំចូល​ដែរ​។ ឡ​ស​ម្ងួ​ត​ដែល ត្រូវ​បាន​ផលិត​ឡើង​មាន​បទដ្ឋាន​បច្ចេកទេស​ខ្ពស់​ខ្ពស់ មាន​តំ​លៃ​ចន្លោះ​ពី ២ ម៉ឺន​ដុល្លារ ទៅ ៣​ម៉ឺន​ដុល្លារ ខណៈ​ឡស​ម្ងួ​ត​នាំចូ​លមាន​តំ​លៃ​ជាង​៥​ម៉ឺន​ដុល្លារ​។ ក្រុមហ៊ុន​របស់​លោក​នឹង​ព្យាយាម​ផលិត​ឡ​ស​ម្ងួ​ត​ខ្នាតតូច​ច​ន្លោះ ៣ ពាន់​ដុល្លារ​ទៅ ៤ ពាន់​ដុល្លារ​អាមេរិក​អាច​ច​ល័​ត​បាន សម្រាប់​ប្រជាកសិករ​ប្រើប្រាស់ និង​កាត់បន្ថយ​ការ​ចំណាយ​៕

អត្ថបទ៖ សុផល

អត្ថបទពេញនិយម
អត្ថបទថ្មី