នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ Google រួសរាយ​ យក​អាសារ​ខុស​ពី​រូបរាង​ខាងក្រៅ

  • 2017-06-22 04:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sundar Pichai ​បុរស​សញ្ជាតិ​ឥណ្ឌាជា​នាយក​ប្រតិបត្តិ​ (CEO) របស់​ក្រុមហ៊ុន​ Google Inc.។ បច្ចុប្បន្ន​លោក​មាន​វ័យ ៤៤ ឆ្នាំ​ហើយ។ លោក​មាន​ភរិយា​ឈ្មោះ​ Anjali Pichai​ ហើយ​ទ្រព្យសម្បត្តិ​របស់​លោក​គិត​ត្រឹម​ថ្ងៃ​ទី ២៨ មេសា​ឆ្នាំ ២០១៧ មាន​ ៤០ ពាន់​លាន​ដុល្លារ​អាមេរិក។

កើត​ក្នុង​ទីក្រុង​ Chennai ប្រទេស​ឥណ្ឌា Pichai ត្រូវ​បាន​គេ​ស្គាល់ ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត​តាំង​ពី​វ័យ​ជំទង់​។ ធ្លាប់​ទទួល​បានការ​សិក្សា​​ពី​ស្ថាប័ន​ធំៗ​ជា​ច្រើន និង​​ទទួល​មុខ​តំណែង​ជា​វិស្វកម្ម​និង​អ្នក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​ Applied Materials និង​បន្ត​ជា​អ្នក​សម្របសម្រួល​ការ​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​ McKinsey & Comapny មុន​ក្លាយ​ខ្លួន​ជា​ចំណែក​មួយ​របស់​ Google។

Pichai បាន​បោះ​ជំហាន​ប្រលូក​ចូល​ក្រុមហ៊ុន​ Google ក្នុង​ឆ្នាំ ២០០៤ ក្នុង​មុខ​តំណែង​ដំបូង​ជា​ប្រធាន​គ្រប់គ្រង​ផលិតផល ហើយ​បាន​ខិតខំ​ប្រឹងប្រែង​លើក​ស្ទួយ​រហូត​ធ្វើ​ឱ្យ​កម្មវិធី​ Google Chrome និង​ប្រព័ន្ធ​ Chrome OS មាន​ឈ្មោះ​ល្បីល្បាញ​ពេញ​ពិភពលោក។​​​

+កុមារភាព

-Sundar Pichai ដំបូង​មាន​ឈ្មោះ​ Pichai Sundararajan កើត​នៅ​ថ្ងៃ​ទី ១២ កក្កដា​ឆ្នាំ ១៩៧២ ក្នុង​ទីក្រុង​ Chennai រដ្ឋ​ Tamil Nadu ប្រទេស​ឥណ្ឌា​។ មាន​ឪពុក​ឈ្មោះ​ Regunatha Pichai ប្រកប​របរ​វិស្វករ​អគ្គិសនី​​ឱ្យ​ក្រុមហ៊ុន​អង់គ្លេស​ GEC និង​គ្រប់គ្រង​រោងចក្រ​​ទទួល​ផ្គត់ផ្គង់​អគ្គិសនី។

-Pichai ជា​សិស្ស​ពូកែ​ម្នាក់​នៅ​សាលា​ PSBB ក្នុង​ទីក្រុង​ Chennai និង​មាន​ឱកាស​បាន​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ផ្នែក​វិស្វកម្ម​ដ៏​ល្បី​មួយ​នៅ​ឥណ្ឌា។

​​​​​+អាជីព​

-ដំបូង Pichai មាន​គម្រោង​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​សាលា​ Stanford ប៉ុន្តែ​បោះបង់​ចោល​ ហើយ​ចូល​មក​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ Applied Materials វិញ ប៉ុន្តែ​ធ្វើ​បាន​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ។

-លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ពី​សាលា​ Wharton School នា​ឆ្នាំ ២០០២ ហើយ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ដែល​មាន​សមត្ថភាព​បំផុត Siebel Scholar និងPalmer Scholar។​

-ឆ្នាំ ២០០៤ ប្រលូក​ចូល​ Google ក្នុង​ក្រុម​បង្កើត Google Search Toolbar ដែល​ធ្វើការ​ស្រាវជ្រាវ​សម្រាប់​សម្រួល​ដល់​ការ​ប្រើប្រាស់​កម្មវិធី Internet Exploerer និង​ Firefox។

-ដោយ​ការ​ខិតខំ​ប្រឹងប្រែង ស្ថាបនិក Google លោក​​ Larry Page និង​ Sergey Brin បាន​ផ្ដល់​ឱកាស​ឱ្យ​ Pichai ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រុករក​បង្កើត​នូវ​ Browser សម្រាប់​ក្រុមហ៊ុន​ រហូត​បាន​ជោគជ័យ​ចេញ​សមិទ្ធផល​នៃ​ Google Chrome នា​ឆ្នាំ ២០០៨។

-Chrome បាន​ក្លាយ​ជា​ Browser លំដាប់​ទី ១ ក្នុង​លោក​នា​ពេល​នោះ យក​ឈ្នះ​លើ​ Internet Explorer និង​ Firefox។​ ផ្នែក​ផ្សេង​ទៀត​នៃ​ Chrome រួម​មាន​ Chrome OS, Chromebooks និង​ Chromecast។​

-នា​ឆ្នាំ​ ២០០៨ លោក​ Pichai ត្រូវ​បាន​គេ​តែងតាំង​ជា​អនុ​ប្រធាន​ផ្នែក​អភិវឌ្ឍ​ផលិតផល។​ ពេល​នោះ​Pichai បាន​លេច​មុខ​ជា​ញឹកញាប់​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​របស់ Google ហើយ​ឆ្នាំ ២០១២ ក៏​បាន​ឡើង​ដំណែង​បន្ថែម​ទៀត​ ក្លាយ​ជា​អនុប្រធាន​ជាន់​ខ្ពស់​អភិវឌ្ឍ​កម្មវិធី Chrome។

-នៅ​ឆ្នាំ ២០១២ លោក​ Andy Rubin ដែល​​ជា​អ្នក​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ Android បាន​ចាកចេញ​ទៅ​ធ្វើ​ការ​លើ​គម្រោង​ផ្សេង។​ ម្ល៉ោះ​ហើយ​ Larry Page ក៏​បាន​ចាត់​តាំង​ឱ្យ​​ Pichai ទទួល​បន្ទុក​បន្ថែម​ទៀត​ក្នុង​ប្រព័ន្ធ​ Android ។​ ឥទ្ធិពល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​បាន​បន្ត​រហូត​ក្លាយ​ជា​ប្រធាន​ផលិតផល​នា​ខែ​តុលា​ ឆ្នាំ ២០១៤។

-នៅ​ឆ្នាំ ២០១៥ Sundar Pichai បាន​តំណែង​ជា​នាយក​ប្រតិបត្តិ​ Google គាប់​ជួន Google បាន​ប្តូរ​ទៅ​ក្រុមហ៊ុន​ Alphabet Inc។

+សមិទ្ធផល​សំខាន់

ជា​មនុស្ស​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ Sundar Pichai ត្រូវ​បាន​គេ​ស្គាល់​សម្រាប់​ការ​បង្កើត​យ៉ាង​ជោគជ័យ Google Chrome នា​ឆ្នាំ ២០០៨ ដែល​នេះ​ជា​ស្នាដៃ​ការងារ​ដ៏​ធំធេង​បំផុត​ក្នុង​ជីវិត។

+ជីវិត​ផ្ទាល់​ខ្លួន

ភរិយា​របស់​លោក​មាន​ឈ្មោះ​ Anjali Pichai ហើយ​បច្ចុប្បន្ន​មាន​កូន ២ នាក់។

+ទ្រព្យ​សម្បត្តិ

គិត​ត្រឹម​ចុង​ឆ្នាំ ២០១៥ Sundar Pichai មាន​​ទ្រព្យ​សម្បត្តិ​ ៦៥០ លាន​ដុល្លារ​ ហើយ​នៅ​ខែ​មេសា​ឆ្នាំ ២០១៧ ទ្រព្យ​សម្បត្តិ​របស់​លោក​ឡើង​ដល់ ៤០ ពាន់​លាន​ដុល្លារ។

+រឿងរ៉ាវ​សំខាន់ៗ ១០ ដែល​អ្នក​អាច​មិន​ដឹង Pichai

-Pichai ជា​អ្នក​គាំទ្រ​ដ៏​ងប់ងុល​កីឡា​ Circket ហើយ​លោក​ក៏​ជា​អ្នក​ដឹក​នាំ​ក្រុម​ Cricketប្រចាំ​សាលា​ផង​ដែរ។

-គ្រួសារ​របស់​លោក​មិន​មាន​ទូរសព្ទ​ប្រើ​រហូត​ដល់​លោក​អាយុ​ ១២ ឆ្នាំ​

-មិត្តភ័ក្ដិ​របស់​លោក​ធ្លាប់​មិន​គាំទ្រ​ឱ្យ​ចូល​ Google មុន​នឹង​លោក​សម្រេច​ចូល​ធ្វើ​ដោយ​ខ្លួន​ឯង​

-Pichai ចូល​ធ្វើ​ការ​នៅ​ Google តាំង​ពី​ក្រុមហ៊ុន​មិន​ទាន់​ល្បី

-លោក​មាន​ការ​ចងចាំ​យ៉ាង​ល្អ​នៅ​រាល់​លេខ​ទូរសព្ទ​របស់​អ្នក​ដទៃ

-លោក​តែងតែ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សិស្ស​នៅ​សាលា​ IIT-Kharagpur តាម​រយៈ​កម្មវិធី​ Skype

-Pichai ​ធ្លាប់​ជា​អ្នក​ប្រជែង​ដ៏​ធំ​បំផុត​មួយ​នៅ​តំណែង​ជា​ CEO របស់​ Microsoft មុន​ត្រូវ​បាន​ទៅ​លោក​ Satya Nadella វិញ

-លោក​តែងតែ​ចេញ​មុខ​ធ្វើ​បទ​បង្ហាញ​នៅ​កម្មវិធី​ Google I/O ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

-ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ Twitter ព្យាយាម​ទាក់ទាញ​លោក​ឱ្យ​ទៅ​ធ្វើ​ការ​ក្រុមហ៊ុន​ខ្លួន អំឡុង​ធ្វើ​ការ​នៅ​​ Google ប៉ុន្តែ​ Google ក៏​បាន​ដំឡើង​ប្រាក់ខែ​ឱ្យ​លោក​ខ្ពស់​ជាង​មុន​ដើម្បី​ស្ទាក់​ចិត្ត​។

-លោក​ជា​មនុស្ស​រួសរាយ​និង​ចេះ​ជួយ​យក​អាសា​គ្នា មិន​ដូច​រូបរាង​ខាងក្រៅ​ទេ។

បន្ត​ចុច​អាន៖

​​​​​​​​​​​​

ប្រភព៖ thefamouspeople   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា