AirAsia ឈ្នះពានរង្វាន់ពិភពលោកលើកទី ៩ ជាប់ៗគ្នា
- 2017-06-24 03:30:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AirAsia ឈ្នះពានរង្វាន់ពិភពលោកលើកទី ៩ ជាប់ៗគ្នា
ចន្លោះមិនឃើញ
AirAsia ទទួលបានពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប និងល្អបំផុតលើពិភពលោកលើកទី ៩ ជាប់ៗគ្នា នៅក្នុងពិធីប្រគល់ពានរង្វាន់ Skytrax World Airline Awards ២០១៧ ដែលប្រព្រឹត្តនៅក្នុង Musée de l’Air et de l’Espace នាអាកាសយាន្តដ្ឋាន Le Bourget កាលពីថ្ងៃទី ២១ មិថុនា។
លោក Suhaila Hassan ជាប្រធានគ្រប់គ្រងក្រុមនាវិកប្រចាំ AirAsia (AirAsia Group Cabin Crew) ដែលបានបម្រើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ AirAsia អស់រយៈពេលជាង ២០ឆ្នាំមកហើយនោះបានឡើងទទួលពានរង្វាន់ក្រោមអធិបតីភាព លោក David Foster ដែលជាឯកអគ្គរាជទូតរបស់ AirAsia និងកីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីល Roberto Carlos។
លោក David Foster គឺជាផលិតករ តន្ត្រីករ និងជាអ្នកនិពន្ធចម្រៀងសញ្ជាតិកាណាដាដែលបានឈ្នះពានរង្វាន់ Grammy Awards ចំនួន ១៦ ដែលល្បីល្បាញអស់រយៈពេលស្ទើរតែ ៤ ទសវត្សរ៍មកហើយនោះស្របពេលដែលកីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូប Roberto Carlos បានជួយឲ្យក្លឹបបាល់ទាត់យក្ស Real Madrid ឈ្នះពានរង្វាន់អេស្បាញ La Liga ចំនួន ៤ និងបានជួយឲ្យប្រទេសប្រេស៊ីលឈ្នះពានរង្វាន់ពិភពលោក World Cup ក្នុងឆ្នាំ ២០០២ ផងដែរ។
ពានរង្វាន់ពិភពលោក“Oscars of the Aviation Industry” និងពានរង្វាន់ Skytrax ត្រូវបានប្រសិទ្ធនាមជាពានរង្វាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលល្អបំផុតក្នុងពិភពលោក ដែលមានអ្នកធើ្វដំណើរប្រមាណជាង ១៩.៩ លាន នាក់ដែលត្រូវបានធ្វើការស្ទាបស្ទង់យ៉ាងយកចិត្តទុកដាក់ជាមួយនឹង ១០៥ សញ្ជាតិផ្សេងៗគ្នាតាមរយៈសូចនាករវាយតម្លៃគុណភាព (KPI) ទាំង៤៩ នៃក្រុមហ៊ុនអាកាសចរណ៍ដែលនាំមុខគេក្នុងការផ្តល់ជូនសេវាកម្ម និងផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់។
លោក Tan Sri Tony Fernandes ប្រធានក្រុមនាយកប្រតិបត្តិ AirAsia បានមានប្រសាសន៍ថា ៖"ថ្ងៃនេះ អាស៊ានបានបង្កើតកំណត់ត្រាពិភពលោកម្តងទៀតហើយ។ ហើយឥឡូវនេះពួកយើងបានឈ្នះពានរង្វាន់ពិភពលោកលើកទី៩ហើយ។ដូចគ្នានេះដែរប្រទេសប្រេស៊ីលបានឈ្នះពានរង្វាន់ FIFA World Cup ៥ដង លោក Michael Jordan បានទទួលពានរង្វាន់ជើងឯក NBA ចំនួន ៦ដង ហើយលោក Michael Phelps បានរក្សាកំណត់ត្រាជើងឯកមេដាយមាសអូឡាំពិកពិភពលោកចំនួន ៨ដង ផងដែរ។”
លោក Suhaila Hassan ប្រធានគ្រប់គ្រងក្រុមនាវិកប្រចាំ AirAsia (AirAsia Group Cabin Crew) បានបន្តទៀតថា៖ “អ្វីដែលជាកិត្តិយសដ៏គួរឲ្យរំភើបនោះគឺការផ្តល់ជូននូវឱកាសដើម្បីទទួលពានរង្វាន់នេះដែលតំណាងឲ្យ AirAsia និងមិត្តភក្តិរបស់ខ្ញុំដែលជាតារាល្បីៗផងដែរ។ ពួកគេទាំងអស់គឺសុទ្ឋតែជាជើងឯកពានរង្វាន់ពិភពលោកពិតៗ។ អ្វីដែលមិនគួរឲ្យជឿនោះគឺវាអស់រយៈពេល២០ឆ្នាំមកហើយចំពោះការធ្វើជាផ្នែកមួយនៃការធ្វើដំណើររបស់ AirAsia ពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីក្នុងស្រុកទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតលំដាប់ពិភពលោក។ពួកយើងមានក្រុមដ៏អស្ចារ្យដែលពោរពេញទៅដោយមហិច្ឆតា ការខិតខំប្រឹងប្រែង និងការចែករំលែកជួយគ្នាទៅវិញទៅមក៕