ពាន​រង្វាន់​គ​ថ្លង់​របស់ អង្គការ​ផ្កាយ​សមុទ្រ​ឆ្នាំ​នេះ ​មាន​១៨​ក្រុម​ចូល​រួម

  • 2017-06-24 05:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ISF Deaf Tournament 2017 ​ជា​ពាន​រង្វាន់​បង្កើត​ឡើង​ដោយ​អង្គការ​ផ្កាយ​សមុទ្រ ​សម្រាប់​ក្មេង​ៗ​គ​ថ្លង់​ចូល​រួម​ប្រកួត​ ​ដែល​ពួកគេ​មក​ពី​បណ្ដា​ខេត្ត​ផ្សេង​ៗ ​ចំនួន​១៨​ក្រុម​ផ្សេង​គ្នា។

លោក យិន សាមឌី

លោក យិន សាមឌី ​អ្នក​គ្រប់គ្រង​កម្មវិធី​បាល់ទាត់​ខាង​លើ​បាន​បញ្ជាក់​ថា​អង្គការ​របស់​លោក​បង្កើត​ពាន​រង្វាន់​នេះ​ឡើង​ជា​រៀងរាល់​ឆ្នាំ ​ដោយ​លើក​នេះ​ជា​លើក​ទី​១១​ហើយ។ គោល​បំណង​ក្នុង​ការ​បង្កើត​ពាន​រង្វាន់​នេះ​ឡើង គឺ​ដើម្បី​ឱ្យ​ក្មេង​ៗ​គ​ថ្លង់​ទាំង​អស់​បាន​សប្បាយ​រីករាយ និង​បាន​ចូល​រួម​ប្រកួត​បាល់ទាត់​ជាមួយ​ទីលាន​មួយ​ត្រឹម​ត្រូវ ក៏​ដូចជា​បាន​ជួប​ជុំ​គ្នា​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ការ​ប្រកួត​បាល់ទាត់​នេះ​ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​កុមារ​គ​ថ្លង់​ទាំង​អស់ ​ព្រោះ​វា​អាច​ពង្រឹង​សុខភាព​ពួកគេ ​ក៏​ដូច​ជា​បង្កើត​មិត្តភាព។

អ្នក​គ្រប់គ្រង​កម្មវីធី​ខាងលើ​បញ្ជាក់​បន្ថែម​ថា​ឆ្នាំ​នេះ ​មាន​ក្រុម​ចូល​រួម​ច្រើន​ជាង​ឆ្នាំ​មុន ​ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ការ​បន្ថែម​១​ក្រុម​មក​ពី​ខេត្ត​សៀមរាប។ ការ​ប្រកួត​នេះ​មិន​ផ្ដោត​លើ​ថវិកា​ទេ ប៉ុន្តែ​មាន​ជា​អាហារ​សម្រាប់​ញ៉ាំ​ជុំ​គ្នា​ពេល​ប្រកួត​ចប់។

ចំពោះ​ច្បាប់​នៃ​ការ​ប្រកួត​វិញ ​គឺ​កីឡាករ​ម្ខាង​មាន​គ្នា​៧​នាក់ ហើយ​លេង​ក្នុង​ទីលាន​មួយ​ភាគ​បួន​នៃ​ទីលាន​ធំ ជាមួយ​នឹង​ផូតូ​តូច​មាន​ទំហំ 5x2 ​ម៉ែត្រ តំបន់​ប៉េណាល់ទី​មាន​ផ្ទៃ​២០​គុណ​១០​ម៉ែត្រ ខណៈ​ដែល​ចំណុច​ប៉េណាល់ទី​មាន​ចម្ងាយ​៩​ម៉ែត្រ។ ​ក្រុម​នីមួយ​ៗ​អនុញ្ញាត​ឱ្យ​មាន​សមាជិក​ត្រឹម​តែ​គ្នា​តែ​១២​នាក់​ប៉ុណ្ណោះ។ ដោយ​ឡែក​ចំពោះ​ពេល​វេលា​ប្រកួត​វិញ ​១​ប្រកួត​មាន​ពេល​តែ​២០​នាទី​ទេ ​ដោយ​គ្មាន​ពេល​ឈប់​សម្រាក​សម្រាប់​តង់​ទី​១​អ្វី​ឡើយ៕

ចុចអានអត្ថបទបន្ដ៖

Floyd ​ប៉ះ McGregor ​នឹង​ក្លាយ​ជា​ការ​ប្រកួត​បាន​លុយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

អាជ្ញាកណ្ដាល​ចេញ​មុខ​សុំទោស ​រឿង​មិន​ឱ្យ​គ្រាប់​បាល់​ចូល​ទី​ជិត១​ម៉ែត្រ​របស់ Barca

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី