ស្មាតហ្វូន Meizu ម៉ូដែល​ណា​ខ្លះ អាច​អាប់ដែត​ទៅ Android Nougat?

  • 2017-06-27 02:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Meizu ប្រទេស​ចិន កំពុង​ពង្រីក​ទីផ្សារ​លក់​ស្មាតហ្វូនរបស់​ខ្លួន​នៅ​​គ្រប់​ទិសទី។​ ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​ ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​ពី​បញ្ជី​ឈ្មោះ​ស្មាតហ្វូន​ជា​ច្រើន​ម៉ូដែល ដែល​អាច​អាប់ដែត​ទៅ​កាន់ Android Nougat បាន​ នា​ថ្ងៃ​ទី ១០ កក្កដា​ខាង​មុខ។

+បញ្ជី​ឈ្មោះ​ស្មាតហ្វូន​ដែល​អាច​អាប់ដែត​ទៅ​បាន

-Pro 6 Plus -Pro 6 -Pro 6s -Pro 5 -MX6 -M5 Note -M3 Note -M3 Max

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​​ថែម​ទៀត ក្រុមហ៊ុន​ក៏​កំពុង​រីករាយ​ក្នុង​ព្រឹត្តិការណ៍​គម្រប់​ខួប ៥ ឆ្នាំ​នៃ​ការ​បង្កើត​​ប្រព័ន្ធ Flyme OS របស់​ខ្លួន ម្ល៉ោះ​ហើយ​ផ្ទៃ​កម្មវិធី​នៃ​ Android ជំនាន់​ថ្មី ក៏​អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ផង​ដែរ៕

ចុច​អាន​បន្ត​

ប្រភព៖ Gizchina   ប្រែសម្រួល៖ កៅ រក្សា