រសៀល​​នេះ​ វេស្ទើន​សាក​ជើង​ជា​មួយ​ African All Stars

  • 2017-06-29 02:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​វេស្ទើន​ភ្នំពេញ​ នឹង​បើក​ទ្វា​កីឡដ្ឋាន​វេស្ទើន​របស់​ខ្លួន​ទទួល​ក្រុម​​​កីឡាករ​ដែល​ប្រកប​អាជីព​នៅ​កម្ពុជា African All Stars ​ក្នុង​ជំនួប​មិត្ត​ភាព​កម្ដៅ​សាច់​ដុំ​​នៅ​វេលា​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​២៩ ​នេះ ។

​ជំនួប​នេះ​​មិន​មាន​ការ​លក់​សំបុត្រ​អ្វី​ទេ អ្នក​គាំទ្រ​អាច​ចូល​រួម​ទស្សនា​បាន​ដោយ​សេរី។ វេស្ទើន​ជា​ក្រុម​ដែល​លេង​នៅ​លីគ​កំពូល​កម្ពុជា​ បច្ចុប្បន្ន​ពួក​គេ​ស្ថិត​នៅ​លេខ ១០ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​